អវកាស ៖ព្រះច័ន្ទគឺជាអ្នកជិតខាង ដ៏ជិតជាងគេបំផុត របស់ភពផែនដី ដែលវាតែងតែ បញ្ចេញ ពន្លឺដ៏ភ្លឺចិញ្ចែងចិញ្ចែញពាស ពេញផ្ទៃមេឃរបស់ភពផែនដីនាពេលរាត្រី។ ដោយឡែក ខាងក្រោមនេះ គឺជាការពិតដ៏គួរឲ្យភ្ញាក់ផ្អើលទាំង ៦ យ៉ាងរបស់ព្រះច័ន្ទ។

១.ព្រះច័ន្ទត្រូវបានបង្កើតឡើងនៅពេលដែលមានភពមួយ ទំហំប៉ុនភពអង្គារមកបុកជា មួយ នឹងភព ផែនដី បន្ទាប់ពីប្រព័ន្ធព្រះអាទិត្យ បានចាប់ផ្តើមកកើតឡើងប្រហែល ៤,៥ ពាន់លានឆ្នាំមុន។

២. ព្រះច័ន្ទស្ថិតនៅក្នុងគោចររបស់ភពផែនដី ដែលត្រូវរងឥទ្ធិពលដោយកម្លាំង ទំនាញរបស់ ភពផែនដីដើម្បីធ្វើចលនាវិល ជុំវិញផែនដី។

៣. ដើមឈើជាង ៤០០ ដើមនៅលើភពផែនដី មានប្រភពពីឋានព្រះច័ន្ទ ឬ គោចររបស់ ព្រះច័ន្ទ។ ជាក់ស្តែង នៅក្នុងឆ្នាំ ១៩៧១ ក្រុមអកាសយានិក មួយក្រុមបានយកគ្រាប់ពូជ មួយ ចំនួនដើម្បី ធ្វើការពិសោធន៍ដាំដុះនៅភពព្រះច័ន្ទ ក៏ប៉ុន្តែដោយសារតែពួកគេ រវល់តែ ធ្វើការ សិក្សាស្រាវជ្រាវ អំពីភពព្រះច័ន្ទ គ្រាប់ពូជទាំងនោះត្រូវបានបញ្ចូនមកកាន់ភពផែនដីវិញ។ ហេតុដូច្នេះហើយ ទើបមានដើមឈើមួយចំនួនត្រូវបានគេហៅថា ដើមច័ន្ទ។

៤. ព្រះច័ន្ទត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ត ចាត់ទុកជាប្អូនស្រីរបស់ភពផែនដី និងជា ផ្កាយរណបធម្មជាតិ តែមួយគត់របស់ភពផែនដី។

៥. ព្រះច័ន្ទ មិនមែនមានរាងមូលនោះទេ ក៏ប៉ុន្តែវាមានរាងដូចជាស៊ុត។

៦. ព្រះច័ន្ទមានទំហំធំជាងភពភ្លុយតូ ហើយវាមានអង្កិតផ្ចិត ១ភាគ ៤នៃភពផែនដី ដែលធ្វើឲ្យ ក្រុមអ្នកវិទ្យាសាស្រ្តចាត់ទុកថា ព្រះច័ន្ទក៏ជាភពមួយដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល