(ឥណ្ឌា)៖ ស្ត្រីម្នាក់រស់នៅប្រទេសឥណ្ឌា ត្រូវបានបុរសមួយក្រុម ចាប់ដុតទាំងរស់ ដោយសារតែនាងហ៊ានរៀបការ ជាមួយគូស្នេហ៍ជំនួសបងជីដូនមួយ។ ជនរងគ្រោះអាយុ៣០ឆ្នាំ ឈ្មោះ Rama Kunwar ត្រូវបានបងប្អូនប្រុសរបស់ខ្លួន រួមដៃជាមួយបុរសជាច្រើននាក់ទៀត ចាប់ដុតទាំងរស់ នៅចំពោះមុខមហាជន ព្រោះតែពួកគេមិនព្រម ឲ្យនាងទៅយកបុរសជាសង្សារឡើយ។

បុរស៧នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ដោយចោទប្រកាន់ពីបទឃាតកម្ម លើស្ត្រីរងគ្រោះ បន្ទាប់ពីកើតហេតុការណ៍ សោកនាដកម្មនេះ ហើយប្រសិនបើតុលាការ រកឃើញពិរុទ្ធភាពមែន បុរសទាំងអស់ដែលជាប់ចោទនេះ អាចប្រឈមនឹងការកាត់ទោសប្រហារជីវិតទៀតផង។ តាមការស៊ើបអង្កេតឲ្យដឹងថា Kunwar លួចទៅរៀបការ ជាមួយគូស្នេហ៍ ហើយរស់នៅជាមួយគ្នា អស់រយៈពេល៨ឆ្នាំមកហើយ តែពេលដែលត្រឡប់មកស្រុកកំណើតវិញ ដើម្បីជួបឪពុកម្តាយ ដោយគិតថាពួកគេពិតជាអភ័យទោសឲ្យ ទីបំផុត ក៏ត្រូវបងប្អូនប្រុសសម្លាប់ យ៉ាងអណោចអធ័មបែបនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី