CamNews

តារា​សិច​ស៊ី​អស់​ស្ទះ! ដេននី ខ្វាន់ ៖ "ស្លៀកសម្លៀកបំពាក់ ថ្លៃពេកក៏រិះគន់ ស្លៀកថោកពេក ក៏រិះគន់"

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត តារាសម្តែងចូលចិត្តការតុបតែងខ្លួន បែបនារីអ៉ឺរ៉ុបនាង ដេននី ខ្វាន់ ត្រូវរងនូវព្រងន់រិះគន់ យ៉ាងចាស់ដៃពីសំណាក់ ទស្សនិកជន ពិសេសអ្នកនិយម លេងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីនាងបង្ហាញឈុត ស្លៀកពាក់សិចស៊ី ស្តើងមើលឃើញធ្លុះពីក្រៅ ​ហូតដល់សាច់ខាងក្នុង នាឱកាសពិធីខួបកំណើតប្អូនប្រុស ឈ្មោះ គឹម សាន កាលពីថ្មីៗកន្លងនេះ ប៉ុន្តែទោះបីជាមានការរិះគន់យ៉ាង ចាស់ដៃយ៉ាងណាក្ដី ក៏តារាស្រីរូបនេះ ហាក់មិនបានឈឺក្បាលវិលមុខ យកចិត្តទុកដាក់ខ្វល់ខ្វាយ ដេកមិនលក់បក់មិនល្ហើយ គិតពីរឿងនេះឡើង ​អ្វីដែលសំខាន់ គឺនាងពេញចិត្តនឹងអ្វី ដែលខ្លួន​កំពុងតែធ្វើសព្វថ្ងៃ។

ស្របពេលជាមួយគ្នា នៃសម្លេងរិះគន់ កាន់តែបាញ់ចាក់ស្រោច និងកំពុងក្លាយជារឿង ដ៏រំ​ជើបរំជួលតាមបណ្តាញផ្សព្វផ្សាយនានា ​នេះដែរ ក៏មាន​មហា​ជ​នខ្លះទៀត បានស្នើ​ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចេញវិធានការ កោះហៅតារាស្រីសិចស៊ីនាង ដេននី ខ្វាន់ ទៅធ្វើការព្រមានអប់រំ ដុះក្អែលចេញផង ដើម្បីកុំឲ្យក្លាយជាគំរូអាក្រក់ ដល់តា​រា​ស្រីដទៃឯទៀត។

ប្រតិកម្មឆ្លើយតប នឹងពាក្យរិះគន់ទាំងនេះ តារាសម្តែងស្រីនាង ដេននី ខ្វាន់ កាលពីម្សិលមិញ បា​ន​និយាយឲ្យដឹងថា «ខ្ញុំមិនយល់ទេ ហេតុអ្វីក៏អ្នកខ្លះចូលចិត្ត មើលមនុស្សតែសម្បកក្រៅអ៉ីចឹង ? ខ្ញុំកើ​តមក មិនមែនសម្រាប់ផ្គាប់ចិត្តនរណាម្នាក់ទេ ហើយបើទោះជាខ្ញុំ ផ្គាប់ក៏ផ្គាប់មិនត្រូវដែរ..។ ខ្ញុំមិនដែលខ្វល់ទេ អ្នកណាចង់គិតអ្វីមកលើខ្ញុំក៏គិតទៅ។ ដូចជារឿងសម្លៀកបំពាក់ ដែលខ្ញុំស្លៀ​កអ៉ីចឹង គឺខ្ញុំស្លៀកក្នុងពិធីផ្ទាល់ខ្លួនខ្ញុំសោះ អីមកខ្វល់ខ្លាំងម្ល៉េះ? »។

កញ្ញា ដេននី ខ្វាន់ បានបញ្ជាក់ថា «ខ្ញុំមិនបានស្លៀកឡើង​តាមប៉ុស្តិ៍ទូរទស្សន៍ ឬថតខ្សែ​ភា​ព​យន្តឯណា? មនុស្សយើង មានចំណង់ចំណូលចិត្តខុសគ្នា ខ្ញុំស្លៀកសិចស៊ីនេះ ព្រោះខ្ញុំស្រលា​ញ់ ហើយក៏មិនដូចអ្នកខ្លះស្លៀកសិចស៊ីឡើង ដើម្បីប្រជាប្រិយភាព ឬចង់បានលុយធីបដែរ។ ខ្ញុំសូមអរគុណចំពោះមិត្តៗ មួយចំនួនដែលរិះគន់ ក្នុងន័យស្ថាបនា។ ឯអ្នករិះគន់ក្នុងន័យជាន់ពន្លិ​ចវិញ នាងខ្ញុំចង់ប្រាប់ថា មិនបាច់ខំប្រឹងទេ ព្រោះវាគ្រាន់តែជាខ្យល់មួយ បក់កាត់ត្រចៀកខ្ញុំតែប៉ុ​ណ្ណោះ»។

តារាសម្តែងនាង ដេននី ខ្វាន់ បានបន្ថែមថា «ខ្ញុំមានមុខជំនួញផ្ទាល់ខ្លួនរបស់ខ្ញុំ អ៉ីចឹងហើយអត់មា​ន​អីត្រូវខ្វល់ទេ ខ្ញុំស្លៀកសម្លៀកបំពាក់ថ្លៃៗ ក៏មិនខុសដែរ ព្រោះវាជាលុយរបស់ខ្ញុំ ហើយខ្ញុំក៏មិនបានលួចលុយ គេមកទិញផងមានអីខុស? ស្រុកខ្មែរយើង គឺចឹងហើយឲ្យតែស្លៀកសម្លៀកបំពាក់ ថ្លៃពេកក៏រិះគន់ ស្លៀកថោកពេក ក៏រិះគន់មិនដឹងធ្វើម៉េចត្រូវចិត្តទេ អ្វីដែលសំខាន់ ខ្ញុំធ្វើនូ​វអ្វីដែលខ្ញុំចង់ធ្វើ ហើយមិនធ្វើរឿងក្តៅក្រហាយដ ល់នរណាម្នាក់ វាជាក្តីសុខរបស់ខ្ញុំហើយ..!»។

​គួរបញ្ជាក់ថា ថ្មីៗនេះ សម្រាប់តារាសម្ដែង ដេននី ខ្វាន់ បានបញ្ចេញស្ទីលថ្មីមួយទៀត គឺឈុតសម្លៀកបំពាក់ លេចចេញល្វែងលើ ស្ទើរតែទាំងស្រុង នាំឲ្យផ្ទុះសំឡេងរិះគន់ជាថ្មី រហូតមានអ្នករស់នៅ ក្នុងមជ្ឈដ្ឋានសិល្បៈខ្លះ បានយកជោគជតារាសីរបស់តារាសម្ដែង ដេននី ខ្វាន់ ទៅប្រៀបធៀប ជាមួយនឹងតារាចម្រៀង ឆៃ លីដាលែន ក្នុងរូបភាពសិចស៊ីដូចគ្នា នាំឲ្យមានការជជែកវែកញែក ខុសៗគ្នាទៀតផង ខណៈដែលនាង ឆៃ លីដាឡែន គ្រាន់តែបញ្ចេញឈុតសិចស៊ីភ្លាម ត្រូវធ្លាក់កូដដុនដាប មិនបានឡើងប៉ុស្ដិ៍ជាង២ឆ្នាំ ។ ចំណែកឯ ដេននី ខ្វាន់ ហាក់ពុំទាន់មានរាសី ដូចជា ឆៃ លីដាឡែន ទាល់តែសោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង