CamNews

រថយន្ដក្រុង កាពីតូល បុកម៉ូតូដឹកត្រី អូសជាង ១០០ម៉ែត្រ ជ្រុលទៅបុករ៉ឺម៉ក ដឹកក្អម ឆ្នាំង របួសធ្ងន់ស្រាល

កំពង់ឆ្នាំង ៖ មនុស្សចំនួន ៣នាក់ ក្នុង នោះ ក្មេងប្រុសម្នាក់អាយុ ១៤ឆ្នាំ បានរង របួសធ្ងន់ស្រាល
ក្នុងគ្រោះថ្នាក់ចរាចរមួយ  បង្កឡើងដោយរថយន្ដក្រុងដឹកអ្នកដំណើរ  កាំពីតូល  បានបុកអ្នកបើក
ម៉ូតូដឹកត្រីពី ក្រោយអូសជាង ១០០ម៉ែត្រ រួចហើយ ជ្រុលទៅបុកម៉ូតូសន្ដោងរ៉ឺម៉កពីក្រោយដឹកក្អម
ឆ្នាំង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅលើកំ  ណាត់ផ្លូវជាតិលេខ
៥ ក្នុងភូមិក្រាំងស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។

យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីនគរ បាលចរាចរជើងគោក   ខេត្ដកំពង់ឆ្នាំង  បានឱ្យដឹងថា នៅ
វេលាម៉ោងកើតហេតុខាងលើមានបុរសម្នាក់កំពុងបើកម៉ូតូម៉ាកសាន់យ៉ាន់តួប្រុស ពាក់ស្លាកលេខ
កំពង់ឆ្នាំង ១បេ ៥៤៩៤   ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៥  ក្នុងទិសដៅ   ពីជើង ទៅត្បូង
ដោយដឹកត្រីចេញពីតំបន់កំពង់អួ ឆ្ពោះទៅលក់ នៅក្រុងកំពង់ឆ្នាំង ស្រាប់តែពេលធ្វើដំណើរ ដល់
កន្លែងកើតហេតុ មានឆ្កែមួយក្បាលរត់ មកបុកកង់ម៉ូតូខាងមុខ បណ្ដាលឱ្យដួល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងទៀតថា នៅពេលដែលជនរងគ្រោះដួលម៉ូតូស្រាប់តែពេល
នោះ មានរថយន្ដក្រុងដឹកអ្នក ដំណើរកាពីតូលពាក់ស្លាកលេខភ្នំពេញ៣អា ៩៣៤៩ មកពីក្រោយ
បានបុកម៉ូតូ អូសជាង ១០០ម៉ែត្រ ហើយក៏ជ្រុលទៅបុក ម៉ូតូសន្ដោងរ៉ឺម៉ក ដែលកំពុងដឹកក្អមឆ្នាំង
បណ្ដាលឱ្យ   អ្នកបើកម៉ូតូសន្ដោងរ៉ឺម៉ក និង ក្មេងប្រុសអាយុ   ១៤ឆ្នាំ ជិះពីក្រោយរង របួសធ្ងន់ ។
ក្រោយពីទទួលសេចក្ដីរាយ ការណ៍នូវគ្រោះថ្នាក់ចរាចរបុកជាបន្ដបន្ទាប់ បណ្ដាលឱ្យមានរងរបួស
ធ្ងន់ស្រាលខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងនគរបាលចរាចរ បានទៅជួយអន្ដរា
គមន៍ និងជួយដឹកជនរងគ្រោះ ដែលរងរបួសធ្ងន់ ទៅកាន់មន្ទីរពេទ្យ ។

មន្ដ្រីនគរបាល ចរាចរជើងគោកបានឱ្យ ដឹងថា ជនរងគ្រោះដែលបើកម៉ូតូដឹកត្រី ឈ្មោះ សិដ្ឋ វន្ថា
អាយុ ៥២ឆ្នាំ រស់នៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងរងរបួសស្រាល។ ដោយឡែក
អ្នកបើកម៉ូតូ សន្ដោងរ៉ឺម៉កដឹកក្អម ឆ្នាំង ឈ្មោះ បាន ធារ៉ា អាយុ ២០ឆ្នាំ និងក្មេងប្រុសអាយុ ១៤ឆ្នាំ
ឈ្មោះនៅ រដ្ឋា ដែលជិះពីក្រោយរងរបួស ធ្ងន់ ហើយជនរងគ្រោះទាំង ២នាក់នេះរស់នៅភូមិបាញ់
ឆ្គូល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ។

យ៉ាងណាក៏ដោយ ទាំងរថយន្ដក្រុងដឹក អ្នកដំណើរ របស់ក្រុមហ៊ុនកាពីតូលនិងម៉ូតូទាំង ២គ្រឿង
ត្រូវបានកម្លាំងនគរបាល ចរាចរជើងគោក  យកទៅរក្សាទុកនៅការិ យាល័យដើម្បីរង់ចាំការដោះ
ស្រាយបន្ដ ទៀត៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល