ព័ត៌មានអន្តរជាតិ ៖ ហោចណាស់មនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិតក្រោយហេតុការណ៍ធ្លាក់ យន្តហោះធន់ស្រាល កណ្តាលទីក្រុង ប្រទេសជប៉ុន បណ្តាលអោយផ្ទះពលរដ្ឋជាច្រើនខ្នង រងនូវ ការឆាបឆេះ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ សារព័ត៌មាន ក្នុងស្រុក ។សារព័ត៌មាន ក្នុងស្រុក NHK ចេញសេចក្តីរាយការណ៍ អោយដឹង យន្តហោះធន់ស្រាល ផ្ទុកមនុស្ស បាន ៥នាក់ នោះបានធ្លាក់ចុះ នៅវេលាម៉ោង ២ រសៀល ម៉ោងក្នុងស្រុកប្រទេសជប៉ុនបន្ទាប់ពីបានហោះឡើង បានតែបន្តិច ពីអាកាសយានដ្ឋាន Chofu ទីក្រុង តូក្យូ ។

ប្រភពដដែលបន្តអោយដឹងថា ហោចណាស់ ផ្ទះ ៣ ខ្នង និង រថយន្ត ២ គ្រឿង រងនូវការខូចខាត យ៉ាងដំណំ ឆេះខ្ទេច ឆេះខ្ទី ។ របាយការណ៍ ពីប្រភពដដែលអោយដឹងថា មនុស្ស ២ នាក់ មានវត្ត មានពីលើយន្តហោះ និងម្នាក់ ជាពលរដ្ឋ នៅនឹងដី ទាំង ៣ នាក់ បានស្លាប់បាត់បង់ជីវិតក្នុងហេតុ ការណ៍គ្រោះថ្នាក់លើកនេះ ។ ភ្នាក់ងារ សង្គ្រោះបន្ទាន់អគ្គីភ័យអោយដឹងថា ហោចណាស់ មនុស្ស ២ នាក់ផ្សេងទៀត រងរបួស ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី