CamNews

និស្សិតកូនអ្នកចំការ មកពីស្រុកជីក្រែង ខេត្តសៀមរាប ដណ្តើមបាន​អាហារូបករណ៍ នៅសាលាបច្ចេកទេស​ដ៏ល្បី​របស់

(ភ្នំពេញ)៖ យុវជន នូ ស៊ីធា និស្សិតខ្មែរមួយរូប ដែលសិក្សានៅសាលាបច្ចេកទេសតិចណូ បានដណ្តើមយកអាហារូបករណ៍ ទៅសិក្សានៅសាលាបច្ចេកទេស ដ៏ល្បីនៅប្រទេសបារាំង « Ecole Polytechnique» ដោយជោគជ័យ។ ការដណ្តើមបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសបារាំងនេះ គឺជារឿងដែលនិស្សិត នូ ស៊ីធា នឹកស្មានមិនដល់ថា ខ្លួនអាចដណ្តើមបាន អាហារូបករណ៍ ដ៏លំបាកមួយនេះឡើយ។ នេះបើតាមការលើកឡើងពីយុវជន នូ ស៊ីធា ប្រាប់អង្គភាព Fresh News កាលពីពេលថ្មីៗនេះ ពេលចូលរួមពិធីជប់លៀង អប់អរសាទររៀបចំ ដោយស្ថានទូតបារាំង ប្រចាំនៅកម្ពុជា ដើម្បីលើកទឹកចិត្តនិស្សិតកម្ពុជា ដែលដណ្តើមបាន អាហារូបករណ៍របស់បារាំង។

ស៊ីធា មានវ័យ ២១ឆ្នាំ មានឪពុកជាអ្នកចំការ រីឯម្តាយជាគិលាននុប្បដ្ឋយីកា នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ ស៊ីធា និយាយថា វាពិតជាមានការលំបាកណាស់ ទំរាំតែទទួលបានអាហារូបករណ៍ ពីរដ្ឋាភិបាលបារាំង។ តែការប្រឡងនេះ ហាក់ដូចជាមិនមែនជាឧបសគ្គ សម្រាប់រូបគេឡើយ។ មិនមែនជាឧបសគ្គ ដោយសារតែ ស៊ីធា បានខិតខំរៀនសូត្រតាំងពីចាប់ផ្តើម រហូតដល់ដណ្តើមបាន អាហារូបករណ៍។ ជំនាញ ដែល ស៊ីធា មានទំនុបចិត្ត និងជឿជាក់លើខ្លួនឯង រហូតឈានដល់ការដាក់ពាក្យប្រឡង យកអាហារូបករណ៍ខាងលើនេះ គឺ មុខវិជ្ជាគណិតវិទ្យា និងរូបវិទ្យា។

តាមការរៀបរាប់ពី និស្សិត នូ ស៊ីធា បានឲ្យដឹងថា ការដាក់ពាក្យប្រឡងអាហារូបករណ៍ខាងលើ ពិតជាមានលំបាកខ្លាំង ហើយក៏មានការបែងចែក តាមដំណាក់កាលដែរ។ ដំណាក់ទី១ គឺត្រូវដាក់ពាក្យប្រឡងតាម Online ក្រោយមក ក៏មានការជម្រុះទៀត ដោយមើលទៅលើចំណាត់ថ្នាក់ នៃការសិក្សានៅសាលាបច្ចេកទេសតិចណូ។ ជាលទ្ធផល និស្សិតកូនអ្នកចំការ មកពីស្រុកជីក្រែង ខេត្តសៀមរាបរូបនេះ បានជាប់ Shortlist ក្នុងចំណោមនិស្សិតប្រឡងជាច្រើននាក់ទៀត។

បន្ទាប់ពីជាប់ដំណាក់កាលដំបូងហើយ ស៊ីធា ត្រូវប្រឡងលើវិញ្ញាសារចំនួនពីរបន្ថែមទៀត។ វិញ្ញាសារទី១ ជាវិញ្ញាសារសរសរ លើមុខវិជ្ជាគណិតវិទ្យា និង រូបវិទ្យា(មានជាភាសាអង់គ្លេស និងភាសាបារាំង) ចំណែក វិញ្ញាសារទី២ គឺជាវិញ្ញាសារផ្ទាល់មាត់ ប្រឡងលើការធ្វើសំបាត់ គណិតវិទ្យា និងរូបវិទ្យា រួមជាមួយនឹងចំណេះដឹងវិទ្យាសាស្រ្ត គឺជាការប្រឡងធ្វើលំហាត់ និងពន្យល់ដោយផ្ទាល់មាត់។

បើទោះបីការប្រឡងមានច្រើនដំណាក់កាល និង មានការលំបាកច្រើនក្តី តែទីបំផុតកូនអ្នកចំការ នៅខេត្តសៀមរាបរូបនេះ នៅតែអាចដណ្តើមយកអាហារូបករណ៍ ចូលសិក្សានៅសាលាដ៏ល្បី នៅប្រទេសបារាំង « Ecole Polytechnique» ដោយជោគជ័យ ខណៈសិស្សមានសញ្ជាតិបារាំង ក៏លំបាកនឹងយកបានផងនោះ។

យុវជន នូ ស៊ីធា បានបញ្ជាក់ឲ្យដឹងទៀតថា រដ្ឋាភិបាលបារាំង  មិនត្រឹមតែផ្តល់អាហារូបករណ៍រយៈពេល ៤ឆ្នាំពេញដល់រូនលោកនោះទេ ប៉ុន្តែរដ្ឋាភិបាលបារាំង ក៏បានផ្តល់ប្រាក់ឧបត្ថម្ភ ជិត ២ពាន់ដុល្លារអាមេរិក សម្រាប់ការស្នាក់នៅ និងការហូបចុកបន្ថែមទៀត។

និស្សិតខ្មែរ ដែលនាំមុខមាត់ឲ្យកម្ពុជារូបនេះ ក៏បានអះអាងថា ក្រោយពីបញ្ចប់ការសិក្សា នៅប្រទេសបារាំង លោក នឹងវិលត្រលប់មកកម្ពុជាហើយ និងយកចំណេះដឹង ដែលរៀនបានទាំងអស់ មកអភិវឌ្ឍន៍ប្រទេសឲ្យ មានការរីកចម្រើនបន្ថែមទៀត។  យុវជនរូបនេះ ក៏សង្ឃឹមថា នឹងមានប្រទេសជាច្រើនទៀត ផ្តល់អាហារូបករណ៍ ដល់និស្សិតខ្មែរឲ្យបានបន្តការសិក្សានៅបរទេស ដើម្បីទទួលបាន បទពិសោធន៍នៃការសិក្សា ការងារ និងការអភិវឌ្ឍពីបរទេស មកអភិវឌ្ឍន៍ប្រទេសកម្ពុជា។

យុវជនរូបនេះ ក៏មិនភ្លេចផងដែរជំរុញដល់ យុវជនដទៃទៀតនៅកម្ពុជា ឲ្យប្រឹងប្រែងសិក្សារៀនសូត្រ និងស្វែងរកអាហារូបករណ៍ នៅប្រទេសនានាបន្តការសិក្សា ដើម្បីអភិវឌ្ឍន៍ចំណេះដឹង ឲ្យកាន់តែល្អប្រសើរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី