វិទ្យាសាស្ត្រ៖ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិអាមេរិក បានធ្វើការប្រកាសនៃការរុករកដំបូងគេបង្អស់ នៃត្រីឆ្លាមឈ្មោលក្បាល២ ដោយពួកគេបានបញ្ជាក់ថា វាគឺជាត្រីឆ្លាមតែមួយគត់ដែលមានក្បាលពី ហើយវាក៏មិនមែនជាត្រីឆ្លាមភ្លោះដែរ។

ក្រុមអ្នកស្រាវជ្រាវ នៅមហាវិទ្យាល័យនៃ រដ្ឋ Michigan សហរដ្ឋអាមេរិក ដែលបានធ្វើការសិក្សាទៅលើត្រីឆ្លាមមួយក្បាលនេះ ដែលត្រូវបានរកឃើញ នៅក្នុងប្រទេសម៉ិចស៊ីកូ កាលពេលថ្មីៗនេះ បាននិយាយថា វាគឺជាការរុករកឃើញដំបូងគេបង្អស់ ឬជាបាតុភូតមួយដែលត្រូវបានហៅថា dicephalia ដែលបានរកឃើញត្រីឆ្លាម ឈ្មោលមួយក្បាល ហើយមានក្បាលដ៏ទៅ២។

គួរបញ្ជាក់ដែរថា ត្រីឆ្លាមក្បាលពីរនេះ ត្រូវបានប្រទះឃើញដោយអ្នកនេសាទម្នាក់ ក៏ប៉ុន្តែនៅពេលដែលគេបានស្រង់វាមក វាក៏បានងាប់រួចបាត់ទៅហើយ។ ជាមួយគ្នានេះដែរ អ្នកប្រហែលជាធ្លាប់បានឃើញរួចមកហើយនូវ ជីងចង់ក្បាល២ ឬ ពស់ក្បាល២ជាដើម ហើយបាតុភូតបែបនេះកើតឡើង ដោយសារការបង្កកំណើតរបស់មេពួកវា។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល