(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណប្រទេសមហាអំណាចចិន ដែលបានលុបចោលបំណុល៦០០លានយ័ន ពីកម្ពុជា ហើយបន្តជួយកសាង និងអភិវឌ្ឍប្រទេសនេះ ឲ្យកាន់តែរីកចម្រើនលឿនទៅមុខទៀត។ នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេច ដែលបានចេញផ្សាយនៅមុននេះបន្តិច។

ការប្រកាសថ្លែងអំណរគុណដល់ប្រទេសមហាយក្សចិននេះ បានធ្វើឡើងក្រោយពីរដ្ឋាភិបាលចិនបានសម្រេចលុបបំណុល៦០០លានយ័ន ដែលកម្ពុជា បានខ្ចីដើម្បីអភិវឌ្ឍប្រទេស កាលពីឆ្នាំ២០១៥។ បន្ថែមពីនេះ ចិនក៏បានផ្តល់ជំនួយលើវិស័យយោធា ចំនួន១០០លានយ័នថែមទៀត សម្រាប់ជាកាដូ នៃទស្សនកិច្ចរបស់ លោក ស៊ី ជិនពីង មកប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «តាមរយៈដំណើរទស្សនកិច្ច ផ្លូវការរបស់ លោកប្រធានាធិបតីចិន Xi Jinping មកកម្ពុជាពេលនេះ គឺបានពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលនាំមកនូវផលប្រយោជន៍យ៉ាងច្រើន សម្រាប់ប្រជាជាតិនៃប្រទេសជាបងប្អូនទាំងពីរ កម្ពុជា-ចិន។ កម្ពុជាសូមអរគុណប្រទេសចិនជាបងប្អូន ដែលបានលុបចោលនូវបំណុល ៦០០ លានយ័ន ដល់កម្ពុជា ហើយបន្តជួយកសាង និងអភិវឌ្ឍកម្ពុជាឲ្យ កាន់តែរីកចម្រើនលឿនទៅមុខទៀត»។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការជូនពរ លោកប្រធានាធិបតី Xi Jinping និងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ អញ្ជើញធ្វើដំណើរមានសុវត្ថិភាព និងទទួលបានជោគជ័យថ្មីៗជាច្រើនថែមទៀត។

គួរបញ្ជាក់ថា លោកប្រធានាធិបតី ស៊ី ជិនពីង រួមទាំងគណៈប្រតិភូជាន់ខ្ពស់របស់ចិន បានចាកចេញពីប្រទេសកម្ពុជាហើយ នៅវេលាម៉ោង៩៖៤០នាទី ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ បន្ទាប់ពីបំពេញទស្សនកិច្ច ២ថ្ងៃ ប្រកបដោយផ្លែផ្កាជូនប្រជាជាតិនៃប្រទេសទាំងពីរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី