ប្រេងដូង គឺអាចផ្តល់អត្ថប្រយោជន៍ជាច្រើន ចំពោះមនុស្សយើងម្នាក់ៗ។ វាបានជំរុញធ្វើឲ្យ សក់របស់អ្នក ដុះមកមានសុខភាពល្អ និង ចិញ្ចឹមផងដែរ រួមទាំងជួលដល់ សុខុមាលភាពរាងកាយទាំងមូល ។ វាគឺជា កាដូពិសេសមួយពីធម្មជាតិ។ សូមក្រឡេកមើលទៅ លើអត្ថប្រយោជន៍ផ្សេងៗគ្នា របស់ ប្រេងដូង ដូចដែលមាននៅខាងក្រោមនេះ ៖

១.ជួយធ្វើឲ្យសរសៃសក់ស្រស់ស្អាត

ប្រេងដូងគឺជា ថ្នាំព្យាបាលបែបធម្មជាតិម្យ៉ាង សម្រាប់បញ្ហាស្ទើរតែទាំងអស់ ដែលទាក់ទងទៅនឹង សរសៃសក់។ ការប្រើប្រេងដូង ម៉ាស្សាជាទៀងទាត់ នឹងអាចផ្តល់ឲ្យអ្នក នូវសរសៃសក់វែងដែលមាន សុខភាពល្អ និង មិនមានអង្គែ ។ លើសពីនេះទៅទៀត វាជួយបន្ទន់សក់របស់អ្នក និង ធ្វើឲ្យវាភ្លឺរលោង តាមបែបធម្មជាតិ។ វាជួយបង្ការនូវ ការខូចខាតសក់ និង ជួសជុសបានផងដែរនូវ សក់ដែលខូច និង បង្កើននូវការដុះលូតលាស់ឡើងវិញនូវ សរសៃសក់ថ្មី ។ ប្រេងដូង មានផ្ទុកនូវសារជាតិ បំប៉ន ដែលអាចជួយ ក្នុងការថែទាំឲ្យសក់របស់អ្នក មានសុខភាពល្អ។

២. ជួយឲ្យស្បែកមានសុខភាពល្អ

ប្រសិនបើអ្នកចង់បាន ស្បែកដែលមានសុខភាពល្អ និង ភ្លឺចែងចាំង នោះប្រេងដូងគឺ ជាជម្រើសដ៏ល្អ បំផុតសម្រាប់អ្នក។ ប្រេងដូង គឺជាក្រែមផ្តល់សំណើម តាមបែបធម្មជាតិមួយ ជាពិសេសសម្រាប់សុភាព នារីទាំងឡាយណា ដែលមានស្បែកស្ងួត។ អត្ថប្រយោជន៍ដ៏សំខាន់មួយផ្សេងទៀត ដែលប្រេងដូងផ្តល់ ចំពោះស្បែក នោះគឺវាជួយក្នុងការ កាត់បន្ថយនូវស្នាមជ្រាវជ្រួញ ដែលអាចមើលឃើញ ។ វាជាវិធីដ៏ ប្រសើរបំផុតក្នុងការ បង្ការនូវការបង្ករោគនៅលើស្បែក និង ជំងឺផ្សេងៗទៀតមានដូចជា ជំងឺរបកស្បែក ក្រហម , ជំងឺរលាកស្បែក និង ជំងឺត្រអក ជាដើម។ ដូច្នេះ វាត្រូវបានគេ អះអាងថា វាជាឱសថបែបធម្មជាតិដ៏អស្ចារ្យ ក្នុងការជួយព្យាបាលបាន នូវជំងឺស្បែកស្ទើរតែទាំងអស់ ។

៣. ជួយកាត់បន្ថយស្ត្រេស

វាក៏ជាអ្នក ជួយកាត់បន្ថយស្ត្រេស បានយ៉ាងមានប្រសិទ្ធិភាពផងដែរ។ អ្នកគ្រាន់តែលាបប្រេងដូង នៅលើស្បែកក្បាលរបស់អ្នក និង ធ្វើការម៉ាស្សាថ្នមៗ ។ នោះក្លិនរបស់វា នឹងអាចជួយបន្ធូរអារម្មណ៍ និង ធ្វើឲ្យអ្នកមានអារម្មណ៍លំហែបាន ខណៈពេលដែលអ្នកប្រើវា យកម៉ាស្សានៅលើស្បែកក្បាល ។

៤.ជួយក្នុងការសម្រកទម្ងន់

ប្រេងដូង គឺសម្បូរទៅដោយ ច្រវ៉ាក់អាស៊ីតខ្លាញ់ខ្លី និង វែងមធ្យម ដែលអាចជួយអ្នក ក្នុងការសម្រក ទម្ងន់បាន។ ចំណុចនេះ គឺបានបង្ហាញនូវ ប្រសិទ្ធភាពដ៏សាកសម ក្នុងការកាត់បន្ថយទម្ងន់ ។ វាជួយធ្វើឲ្យកត្តាមេតាបូលីស ល្អប្រសើរជាងមុន ដោយការកាត់បន្ថយស្ត្រេស ដែលមានលើលំពែង ។ វាអាចជួយ កាត់បន្ថយខ្លាញ់បានច្រើនជាងមុន ហើយដូច្នេះហើយ វានឹងបំផ្លាញបាន នូវខ្លាញ់ដែលលើស ។

៥. ជួយឲ្យការរំលាយអាហារ ប្រព្រឹត្តទៅបានយ៉ាងរលូនល្អ

វត្តមាននៃខ្លាញ់ ដែលមាននៅក្នុងប្រេងដូង គឺអាចជួយក្នុងការរំលាយនូវ សារជាតិសំខាន់ៗដូចជា សារជាតិបំប៉ន, រ៉ែ,វីតាមីន, អាស៊ីតអាមីណូ និង ប្រូតេអ៉ីន ដែលចាំបាច់ចំពោះរាងកាយ។ វត្តមាននៃសមាសធាតុ ប្រឆាំងនឹងបាក់តេរី ជួយក្នុងការបង្ការនូវ ការលូតលាស់របស់ ពពួកមេរោគបាក់តេរី និង ផ្សិត ដែលបណ្តាលឲ្យមាន ការរំលាយអាហារមិនបានល្អ។ និយាយម្យ៉ាងទៀត គឺថាប្រេងដូង អាចជម្រុញឲ្យការរំលាយអាហាររបស់អ្នក ប្រព្រឹត្តទៅបានយ៉ាងល្អ ។

៦. ជួយក្នុងការព្យាបាល

ប្រេងដូង ក៏ត្រូវបានប្រើផងដែរ ក្នុងការព្យាបាលនូវមុខរបួស។ នៅពេលដែលវា ត្រូវបានលាបទៅលើ មុខរបួស ឬ ស្នាមសន្លាក នោះវាជួយគ្របដណ្តប់តំបន់ ដែលរងការប៉ះពាល់នេះ ជាមួយនឹងស្រទាប់មួយ ដើម្បីជួយការពារវា បានពីធូលី និង ភាពមិនបរិសុទ្ធផ្សេងៗទៀត មិនឲ្យចូលទៅក្នុង មុខរបួសបាន ។ វាជួយបង្កើននូវដំណើរការ នៃការជាសះស្បើយឲ្យបានឆាប់រហ័ស ហើយវាក៏ត្រូវបាន ជឿផងដែរថា វាអាចជួយដល់ កាត់បន្ថយនូវស្នាមសន្លាក ដែលសល់ពីមុខរបួសនេះ ។

៧. ជួយក្នុងការបង្ការ នូវជំងឺបេះដូង
ដោយសារតែវាមានផ្ទុក នូវ អាស៊ីត lauric ប្រហែលជា ៥០ភាគរយ វាអាចបង្ការបាននូវ ជំងឺបេះដូង បានជាច្រើន និង ជួយរក្សាវាឲ្យមាន សុខភាពល្អបានផងដែរ។ សារជាតិខ្លាញ់ saturated ដែលមាននៅក្នុង ប្រេងដូង គឺមិនបង្កឲ្យមានផលប៉ះពាល់អ្វីនោះទេ ដោយសារតែវានឹងមិន បង្កើននូវកម្រិត កូឡេស្តេរ៉ូល LDL និង បង្ការបានផងដែរនូវ សរសៃអាទែ។

៨. ជួយដល់សុខុមាលភាពរាងកាយជាទូទៅ

ប្រេងដូង គឺជាវិធីដ៏ប្រសើរបំផុត ក្នុងការជួយរក្សាឲ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយ ប្រឆាំងបានទៅនឹងជំងឺ ។ វាជួយក្នុងការ រក្សាឲ្យឆ្អឹង និង ធ្មេញរបស់អ្នកមានសុខភាពល្អ ដោយការជួយឲ្យ រាងកាយធ្វើការបឺតស្រូបយក ជាតិកាល់ស្យូម និង ម៉ាញ៉េស្យូមពី អាហារបានយ៉ាងល្អ ។ វាក៏បានជួយផង ដែរ ក្នុងការបង្ការនូវជំងឺតម្រងនោម និង ជំងឺគ្រួសក្នុងតម្រងនោម ។ នៅក្នុងករណីជំងឺទឹកនោមផ្អែម វា ជួយគ្រប់គ្រង កម្រិតជាតិស្ករក្នុងឈាម និង ជួយក្នុងការបញ្ចេញ អាំងស៊ុយលីន ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល