(ភ្នំពេញ)៖ បុរសជាជនជាតិអង់គ្លេសម្នាក់ បានឆ្លេឆ្លាមកដាក់ពាក្យបណ្ដឹង សុំឲ្យសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ ជួយអន្តរាគមន៍បន្ទាប់ពីនាំស្រីស្នេហ៍ ឡើងផ្ទះសំណាក់ពុំបានធ្វើអ្វីផង ក៏ត្រូវស្រីស្នេហ៍នោះលួចយកកាមេរ៉ា១គ្រឿង គេចខ្លួនបាត់ស្រមោលទៅហើយ ។

ហេតុការណ៍អស់សំណើចមួយនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង២៖២០នាទីទាបភ្លឺ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២ ០១៦ នៅចំណុចផ្ទះសំណាក់យីហោពោធិ៍ស័កប្រាំ ស្ថិតក្នុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បុរសរងគ្រោះជាជនជាតិអង់គ្លេស មានមុខរបរជាគ្រូបង្រៀន បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគេបា នហៅស្រីម្នាក់ ដែលត្រូវជាជាជនសង្ស័យ មានវ័យប្រហែល ២៥ឆ្នាំ នៅម្ដុំផ្លូវលេខ៧០ ទំនប់ទួលគោក ដើម្បីយកទៅដេកនៅផ្ទះសំណាក់ពោធិ៍សក្ត័ប្រាំ ស្ថិតនៅជាន់ទី៦បន្ទប់៤០៣ ខណៈពេលឡើងទៅដល់បន្ទប់ហើយនោះ ក៏រៀបចំដោះសំលៀកបំពាក់ព្យួរនៅជញ្ជាំង ដោយទុកកាមេរ៉ា១គ្រឿង នៅក្នុងហោប៉ាវ ដើម្បីចូលទៅសម្អាតខ្លួន ក្នុងបន្ទប់ទឹកត្រឹមតែ១៥នាទីប៉ុណ្ណោះ ស្រាប់តែចេញមកវិញ ឃើញបាត់ស្រីស្នេហ៍ទៅហើយ។

បុរសរងគ្រោះ បានប្រាប់សមត្ថកិច្ចទៀតថា បន្ទាប់ពីកើតហេតុបាត់ស្រីស្នេហ៍ភ្លាមៗ រូបគាត់ បានរៀបចំ ស្លៀកពាក់ និងឆែកឆេរក្នុងហោប៉ាវ ស្រាប់តែពុំឃើញសោះបានបាត់កាមេរ៉ា ទៅហើយទើបល្ងាចថ្ងៃនេះ គាត់បានសម្រេចចិតមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលទួលសង្កែ ដើម្បីឲ្យជួយអន្តរាគមន៍ផង។

បុរសរូបនេះ បានបន្តថា កាមេរ៉ារបស់គាត់ដែលបានបាត់ទៅនោះ មានតម្លៃត្រឹមតែ៨០$ប៉ុណ្ណោះ គាត់មិនស្ដាយទេ តែហួសចិតនិយាយលែងចេញ ដោយសារតែនៅក្នុងកាមេរ៉ា របស់គាត់មានរូបឯកសារសំខាន់ៗយ៉ាងច្រើន ដោយរូបគាត់ពុំទាន់បានធ្វើអ្វីផង ស្រាប់តែជួបហេតុការណ៍បែបនេះទៅវិញ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី