CamNews

បង្ក្រាបបងតូចបងធំ ដេញវាយគ្នាពេញ ផ្លូវ ឃាត់ខ្លួន ២៣នាក់ រឹបអូសម៉ូតូ១១ គ្រឿង

កណ្ដាល ៖ ក្រុមក្មេងទំនើង បងតូចបងធំ ដែលបានដេញវាយគ្នាពេញផ្លូវ ធ្វើឱ្យប៉ះពាល់ ដល់
សណ្ដាប់ ធ្នាប់សាធារណៈ និងធ្វើឱ្យប្រជា ពលរដ្ឋធ្វើដំណើរ  តាមផ្លូវ នាំគ្នាពេញខ្លាច ដោយ
សារតែ   សកម្មភាព របស់ ពួកគេ  ត្រូវ បានកម្លាំងនគរបាលផ្នែកអន្ដរាគមន៍ នៃអធិការដ្ឋាន
នគរបាលស្រុកអង្គស្នួល ខេត្ដកណ្ដាល និងកម្លាំង នគរបាលមូលដ្ឋានឃុំពើកបានចេញប្រតិ
បត្ដិការចុះទៅបង្ក្រាប និង ចាប់ខ្លួន ជាបន្ដបន្ទាប់   ខណៈដែលពួកគេកំពុងបង្កអុក ឡុកដេញ
វាយកាប់ចាក់គ្នាប្រសេចប្រសាច ពេញដងផ្លូវ ។

ជាលទ្ធផលក្រុមក្មេងទំនើងបងតូច បងធំ ចំនួនពីរក្រុម ម្ខាងមានគ្នា១៣នាក់ និង ម្ខាង ទៀត
មានគ្នា១០នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនព្រមទាំងរឹបអូស ម៉ូតូចំនួន១១ គ្រឿង ដែល
ពួកគេប្រើប្រាស់ធ្វើសកម្មភាព  ដេញវាយ កាប់ចាក់គ្នា   ពេញផ្លូវសាធារណៈ នោះ កាលពី
វេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ
លេខ៤ ក្នុងភូមិអង្គស្នួល ទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។

យោងតាមមន្ដ្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ក្រុមក្មេងទំនើងទាំងពីរក្រុម ត្រូវបាន
កម្លាំងសមត្ថកិច្ច ចុះទៅបង្ក្រាបនិង ចាប់ខ្លួនជាបន្ដបន្ទាប់នោះ រួមមាន ក្រុមទី១ មានគ្នា ១៣
នាក់ ទី១ ឈ្មោះឈឹម ឆៃលី អាយុ១៧ឆ្នាំ មុខរបរជាកម្មករចិញ្ចឹមជ្រូកទី២ ឈ្មោះសាន ផេង
អាយុ១៨ឆ្នាំមុខរបរកម្មកររោងចក្រ ទី៣ឈ្មោះរិន រ៉ុន អាយុ២៣ឆ្នាំ មុខរបរកម្មករចិញ្ចឹមជ្រូក
ទី៤ឈ្មោះ រី រិទ្ធ អាយុ២៤ឆ្នាំ មុខរបរកម្មករ រោង ចក្រ ទី៥ឈ្មោះមាន រើន អាយុ២១ឆ្នាំ មុខ
របរ   ជាងជួសជុលម៉ូតូ ទី៦ ឈ្មោះត្រឹង សំណាង អាយុ២០ឆ្នាំ ដែលពួកគេទាំង៦នាក់ រស់
នៅភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង ខេត្ដកំពង់ ស្ពឺ ទី៧ យ៉ុន យ៉ន អាយុ  ១៨ឆ្នាំ  មុខរបរ
បើក បរ ទី៨ឈ្មោះជា   ចិត្ដ អាយុ១៨ឆ្នាំ  មុខរបរ បើកបរ  ទី៩ ឈ្មោះថន ថុង អាយុ២០ឆ្នាំ
មុខរបរមិនពិតប្រាកដពួកគេទាំង៣នាក់រស់ នៅភូមិក្រាំងក្រូច ឃុំទួលព្រិច ស្រុកអង្គ ស្នួល
ខេត្ដកណ្ដាល ទី១០ ឈ្មោះសុន សុផាត អាយុ១៩ឆ្នាំ រស់នៅភូមិត្រញំងសុភី ឃុំភ្នំ តូច មុខ
របរមិនពិតប្រាកដទី១១ឈ្មោះវឿន វ៉ាន់រិទ្ធ អាយុ២០ឆ្នាំ រស់នៅ ភូមិវត្ដភ្នំ ឃុំភ្នំ តូច មុខរបរ
កសិករទី១២ ឈ្មោះថុន វក អាយុ ២២ឆ្នាំ រស់នៅភូមិដើមសំរោង ឃុំភ្នំ តូច មុខរបរកសិករ
និងទី១៣ឈ្មោះសុន សុភក្ដ្រ អាយុ២៣ឆ្នាំ រស់នៅភូមិត្រញំង សុភី ឃុំភ្នំតូច មុខរបរកម្មករ
ចិញ្ចឹមជ្រូក ។

ដោយឡែកភាគីម្ខាងទៀតមានគ្នា១០នាក់រួមមានទី១ ឈ្មោះផល ដារូម អាយុ ២២ឆ្នាំ រស់
នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល មុខរបរកម្មកររោងចក្រទី២ ឈ្មោះ
អ៊ុម ធារ៉ា អាយុ១៩ឆ្នាំ មុខ របរកម្មកររោងចក្រ ទី៣ ឈ្មោះវ៉េង ដា អាយុ១៩ឆ្នាំ មុខរបរកម្ម
កររោងចក្រ  ពួកគេ ទាំង ២នាក់ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់ អំពិល ទី៤ ឈ្មោះអេង
អៀង អាយុ១៩ឆ្នាំ មុខរបរកសិករ  ទី៥ ឈ្មោះធៀម ខុន អាយុ ២២ឆ្នាំ  មុខរបរកម្មកររោង
ចក្រ   ទី៦ ឈ្មោះ ចាន់ មាន អាយុ២២ឆ្នាំ មុខ របរកម្មកររោង ចក្រកាត់ ពួកគេទាំង៣នាក់
រស់នៅភូមិមង្គល  បុរី ឃុំសំរោងលើ ស្រុកអង្គស្នួល ទី៧ ឈ្មោះ សាន ពិសិដ្ឋ អាយុ២០ឆ្នាំ
មុខរបរកម្មករ រោងចក្រ ទី៨ ឈ្មោះជឹម បុណ្យ អាយុ១៩ ឆ្នាំ មុខរបរ កម្មកររោងចក្រ និងទី
១០ ឈ្មោះ ហឿន វល្លិ៍ អាយុ២៣ឆ្នាំ មុខរបរកសិករ ពួកកេទាំង៤នាក់ រស់នៅភូមិក្ដាន់រយ
ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងទៀតថាក្រោយពីការចាប់ខ្លួនពួកគេកម្លាំង
សមត្ថកិច្ចបានដកហូតម៉ូតូម៉ាក សេ១២៥ ម៉ាកស្កុបពី ម៉ាកសង់ប៊ិច វីវ៉ា  ម៉ាកស្មាស់រីវ៉ូ ចំនួន
១១គ្រឿងព្រមទាំងដំបង    ឈើបួនជ្រុងបីកំណាត់ដំបងឬស្សីមួយកំណាត់ ដំបងអំពិលទឹក
បារាំងមួយកំណាត់ និងខ្សែ ក្រវ៉ាត់ជាដើម។

ជុំវិញការបង្ក្រាបក្រុមក្មេងទំនើងទាំងនេះមន្ដ្រីនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា មូល
ហេតុដែលនាំ ឱ្យពួកគេទាំងពីរក្រុមដេញ   វាយគ្នាប្រសេច ប្រសាច ពេញដងផ្លូវ បង្កភាព
អនាធិបតេយ្យ និង ការភ័យ   ខ្លាចដល់ប្រជាពលរដ្ឋនោះ    ព្រោះតែរឿងផឹកស៊ីក៏កើតជា
ជម្លោះរហូតដល់ពួកគេវាយផ្ទះប្រជាពលរដ្ឋនៅតាមដងផ្លូវបណ្ដាលឱ្យខូចខាតទៀតផង។

យ៉ាងណាក៏ដោយយោងតាមរបាយការណ៍   របស់អធិការនគរបាលស្រុកអង្គស្នួល  ខេត្ដ
កណ្ដាល លោកមាន សំណាង បានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនេះ ត្រូវបានឃាត់ខ្លួន
នៅអធិការដ្ឋាននគរបាល ស្រុកអង្គស្នួលដើម្បី ធ្វើការអប់រំ។ ប៉ុន្ដែប្រជាពលរដ្ឋមួយចំនួន
បាននិយាយថា សមត្ថកិច្ចគួរតែចាប់ បញ្ជូន  ខ្លួនពួកគេទាំងនេះ  ទៅតុលាការ ដើម្បីផ្ដន្ទា
ទោសតាមផ្លូវច្បាប់ជាការព្រមានចំពោះ សកម្មភាពអុកឡុកនិងបង្កអសន្ដិសុខក្នុង សង្គម
កុំឱ្យចាប់ខ្លួន ហើយគ្រាន់តែធ្វើការ អប់រំនិងធ្វើឱ្យពួកគេ មិនខ្លាច ញញើត ចំពោះ សមត្ថ
កិច្ចនោះឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល