ដើម្បីយកចិត្តមនុស្សស្រីមិនពិបាកឡើយ រឿងដែលសំខាន់ថាអ្នកពិតជាចង់ធ្វើរឿងនោះ
ដែររឺក៏អត់តែប៉ុណ្ណោះ។ ជាក់ស្តែងបណ្តាររឿងសាមញ្ញៗដែលបុរសៗមិនចាប់អារម្មណ៏
វាបែរជាការចូលចិត្ត ចាប់អារម្មណ៏សំរាប់មនុស្សស្រីទៅវិញ។

ខាងក្រោមនេះ ជាការបូកសរុបពីបណ្តារអ្នកជំនាញខាងចិត្តវិទ្យារបស់Menshealth ពីរឿងសាមញ្ញៗ
ដែលមនុស្សស្រីណាក៏ស្រមៃចង់បានពីដៃគូជីវិតរបស់ខ្លួន។

សារភាពមនោសញ្ចេតនារបស់ខ្លួនក្នុងថ្ងៃបុណ្យពិសេសៗ

ប្រសិនជាអ្នកគិតថាមិត្តស្រីរបស់ខ្លួនមិនត្រូវការអ្វីក្នុងថ្ងៃValentine មានន័យថាអ្នកមិនបានយល់ពី
មនុស្សស្រីឡើយ។ អាចនិយាយបានថានាងមិនទាមទារចង់បាននូវអ្វីទាំងអស់ពីអ្នក តែនាងនៅតែ
លួចសង្ឃឹមរង់ចាំទទួលនូវកាយវិការយកចិត្តទុកដាក់ពីដៃគូរបស់នាង។

គោរពនូវបណ្តាររឿងតូចៗដែលកើតឡើងប្រចាំថ្ងៃ

នាងបានធ្វើនុំឲអ្នកញ៉ាំ? ធ្វើអាហារពេលល្ងាចឲអ្នក រឺបោកខោអាវឲអ្នក ធ្វើឲអ្នកសើច បើកកម្មវិធី
ទូរទស្សន៏ដែលអ្នកចូលចិត្តមើល...អ្នកត្រូវបង្ហាញពីការទទួលយកនិងនិយាយនូវពាក្យអរគុណទៅ
នាងវិញ។

ស្រលាញ់ចូលចិត្តទាំងភាពចន្លោះប្រហោងរបស់នាង

គ្មានអ្នកណាល្អគ្រប់ដប់ឡើយ(Perfect) សូមទទួលស្គាល់រឿងនេះ។ ប្រសិនបើនាងតែងតែភ្លេចបិទ
ទ្វារទូរ មិនបានបិទគំរបច្រាសដុសធ្មេញ រឺក៏មានស្នាមអុជៗនៅជើង...ក៏មិនបានធ្វើឲប៉ះពាល់ដល់
អ្នកណាដែរ។ សូមកុំរើសអើងខ្លាំងពេក ព្រោះអ្នកណាៗក៏ងាយនឹងបង្ហាញចេញនូវចំនុចទាំងនេះ
ក្នុងភ្នែករបស់អ្នកដែរ មិនមែនមានតែនាងម្នាក់ឡើយ។

តែងតែសប្បាយពេលបានជួបនាងនិងមានមោទនភាពពេលនៅជាមួយនាង

ណែនាំនាងឲមិត្តរបស់អ្នកស្គាល់ និងត្រូវធ្វើឲនាងគិតថាអ្នកតែងមានក្តីសុខរាល់ពេលដែលបានជួប
នឹងនាង។

ធ្វើជាមនុស្សប្រុសដែលរស់ដោយខ្លួនឯង(មិនរស់ដោយសារឪពុកម្តាយ)

វាគ្មានហេតុផលអ្វីដែលអ្នកមិនធ្វើដូច្នេះទេមែនទេ? មានពេលខ្លះ ពិសេសក្នុងពេលស្ថានភាព
សេដ្ឋកិច្ចសព្វថ្ងៃ អ្នកនៅតែត្រូវការការជួយពីមនុស្សដែលជិតស្និតដើម្បីការពារការរស់នៅរបស់
អ្នក។ប៉ុន្តែអ្នកត្រូវគិតថា បើសិនជាអ្នកមិនខំប្រឹងរស់ដោយខ្លួនឯង(ចាស់ទុំ)ទេនោះ វានឹងជា
បញ្ហាធំមួយដែលមនុស្សស្រីភាគច្រើនមិនអាចទទួលយកបានឡើយ។

មនុស្សប្រុសដែលតែងតែចង់ភ្ជាប់ទំនាក់ទំនងនិងរៀបការជាមួយនាង

ប្រសិនជាអ្នកមិនដែលមានគំនិតចង់ឲទំនាក់ទំនងរបស់អ្នកនិងនាងឈានទៅដល់ការរៀបការ
ទេនោះ និយាយឲខ្លីគឺគិតត្រឹមលេងសើច សូមប្រាប់ឲនាងដឹងរឿងនេះ។

ចេះសរសើរនាងនិងទទួលយកបណ្តារពាក្យសរសើរពីគេ

រឿងនេះបង្ហាញពីការជឿជាក់លើខ្លួនរបស់អ្នកដើម្បីទទួលយកនូវរាល់ពាក្យសរសើរ ហើយបង្វែរ
ពាក្យសរសើរទាំងនោះទៅមនុស្សដែលខ្លួនស្រលាញ់ (គឺចង់និយាយថា អ្វីដែលអ្នកទទួលបាន
ក៏មានការរួមចំណែកពីនាង បានមកពីការជួយជ្រោមជ្រែង ផ្តល់កំលាំងចិត្តពីនាងខ្លះដែរ)។

ចេះចែករំលែក

គ្មានរឿងអ្វីដែលហត់នឿយជាងការដែលធ្វើរឿងគ្រប់មុខនោះទេ។ អ្នកត្រូវតែយល់ពីបញ្ហានេះ
ព្រោះដូច្នេះ អ្នកត្រូវកុំភ្លេចពីការចេះជួយរំលែកទាំងបញ្ហាការងារ និងអារម្មណ៏របស់នាង៕

ដោយ៖ nano
ប្រភព៖ express