បរទេស៖ ជាង ១០០ឆ្នាំកន្លងមកនេះ មនុស្សបានបង្កើតបច្ចេកវិទ្យាទំនើបៗ សម្រាប់ប្រើប្រាស់ទូទាំង ពិភពលោក។ ម្យ៉ាង វិញទៀត បច្ចេកវិទ្យានៃ វិទ្យាសាស្រ្តទំនើបនេះ អាចធ្វើឲ្យជីវិតរស់នៅ ប្រចាំថ្ងៃរបស់មនុស្សងាយស្រួល និង ប្រសើរជាងមុន។ ទោះបីជាយ៉ាងណាក្តីបច្ចេកវិទ្យា ទំនើបទាំងនោះក៏បានធ្វើឲ្យភពផែនដីជួបនឹងបញ្ហាបំពុល បរិស្ថានជាច្រើនដោយសារការប្រើប្រាស់សារធាតុគីមី នុយក្លេអ៊ែរ ការចោលសំរាម ព្រមទាំងសំណល់អគ្គីសនី មួយចំនួនទៀត។

ជាមួយគ្នានេះដែរ កន្លែងជាច្រើន បាននិងកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក៏ដោយ សារ បច្ចេកវិទ្យាទំនើបនេះដែរ។ ជាក់ស្តែងដូចនៅ តំបន់ មួយចំនួននៃប្រទេសអ៊ុយក្រែន ដែលត្រូវបានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយការបំពុលបរិស្ថានដោយប្រើប្រាស់ថាមពល នុយក្លេរអ៊ែរ ដែលបានធ្វើឲ្យមានការលំបាកក្នុងការតាំងទីលំនៅ និងរស់នៅតំបន់នោះ។

ដោយឡែក មិនត្រឹមតែប្រទេសអ៊ុយក្រែនទេ នៅមានកន្លែងមួយចំនួនទៀត ដែលក្រុមអ្នក ស្រាវជ្រាវ បានរកឃើញថាជាកន្លែង ដែលមានសារជាតិពុល ច្រើនជាងគេបផុតទូទាំង ពិភពលោកដោយក្នុងនោះរួមមាន៖

ទីក្រុងលីនហ្វាន ប្រទេសចិន៖ ទីក្រុងលីនហ្វាន នៃប្រទេសចិនគឺជាទីក្រុងដែលបំពុល ខ្យល់ខ្លាំងជាងគេបំផុតទូទាំងពិភពលោក ដោយសារទីក្រុងនេះសំបូរទៅដោយរោងចក្រ ឧស្សាហកម្មជាច្រើន ដែលវាបានបញ្ចេញផ្សែងពុលជាច្រើនទៅក្នុងស្រទាប់បរិយាកាស។ ជាក់ស្តែង ប្រសិនបើអ្នកហាលសំលៀកបំពាក់នៅក្រៅផ្ទះក្នុងទីក្រុងនេះ នោះសំលៀកបំពាក់ នោះនឹងប្រែជាពណ៌ខ្មៅទាំងអស់ជាក់ជាមិនខាន។

ទីក្រុង រ៉ុនដូនា ប្រទេសប្រេស៊ីល៖ នេះគឺជាកន្លែងដែលរងការកាប់បំផ្លាញព្រៃឈើខ្លាំងជាងគេ បំផុតនៃព្រៃត្រូពិចអាម៉ាហ្សូន។ ដើមឈើរាប់ពាន់ហិចតា ត្រូវបានកាប់និងដុតបំផ្លាញ។

ទន្លេយ៉ាមូណា ប្រទេសឥណ្ឌា៖ ទោះបីជាមានយុទ្ធនាការយ៉ាងខ្ជាប់ខ្ជួនពីរាជរដ្ឋាភិបាល ដើម្បីសំអាតយ៉ាងណាក៏ដោយ ក៏ ទន្លេយ៉ាមូណា រងការខូតខាត ដោយការចោលសម្រាម ផ្តេសផ្តាស ដែលធ្វើទន្លេនេះក្លាយជាទន្លេដ៏កខ្វក់ជាងគេបំផុតលើលោក។
ទីក្រុង ឡា អូរ៉ូយ៉ា ប្រទេសប៉េរូ៖ ចង្ក្រានរំលាយសំណនៅក្នុងទីក្រុងនេះ ត្រូវបានធ្វើឡើង ដោយ ក្រុមហ៊ុនអាមេរិកភាគខាងជើង ដែលបានធ្វើឲ្យសារជាតិសំណបង្កើត ជាសារធាតុពុលទូទាំងទីក្រុង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល