ព័ត៌មានអន្តរជាតិ ៖ អំឡុងថ្ងៃសៅរ៍ ទី ២៤ សប្តាហ៍កន្លងទៅនេះ មន្រ្តីផ្លូវការ គូសបញ្ជាក់អោយឲ្យ ដឹងថា រដ្ឋាភិបាល ប្រទេស ឥណ្ឌូនេស៊ី បានត្រៀមខ្លួនរួចជាស្រេច សម្បទា នាវាចម្បាំងក្នុងបេស កម្មជម្លៀសពលរដ្ឋ ដែលរងគ្រោះនិងបញ្ហាប្រឈមខ្លាំងដោយអ័ព្ទគ្រោះថ្នាក់នៃភ្លើងឆេះព្រៃបន្ទាប់ ពីសម្លាប់មនុស្ស ១០ នាក់រួចទៅហើយ ខណៈជាងកន្លះលាននាក់ផ្សេងទៀត រង នូវផលប៉ះពាល់ រោគផ្លូវដង្ហើម ។

សម្រាប់រយៈពេល ២ ខែមកនេះ គ្រោះអគ្គីភ័យ នៃភ្លើងឆេះព្រៃ ពីទីតាំងដើម ដី កោះ ឥណ្ឌូនេស៊ី អាចកើតឡើងទៅបាន ក្រោយពីមានការដុតទន្រ្ទានយកដីចម្ការថ្មី បាននាំមកនូវ ផ្សែងអ័ព្ទដ៏មាន គ្រោះថ្នាក់សាយភាយទូទាំង តំបន់អាស៊ីភាគអាគ្នេយ៍ ឈានទៅដល់ប្រកាស អាសន្ន តាមតំបន់ មួយចំនួន ខណៈគ្រឹះស្ថានមួយចំនួន រួមមានដូចជា គ្រឹះស្ថានអប់រំ និងអាកាស យានដ្ឋានជាដើម នោះបង្ខំចិត្តត្រូវបិទទ្វារ ជាបណ្តោះអាសន្ន ។

រដ្ឋាភិបាលក្នុងស្រុក ប្រទេស ឥណ្ឌូនេស៊ី បានធ្វើសេចក្តីសម្រេចចិត្ត បញ្ជូននាវាចម្បាំង ទៅកាន់ បណ្តាខេត្តរងនូវផលប៉ះពាល់គ្រោះភ្លើងឆេះព្រៃក្នុងគោលបំណងជម្លៀសជនរងគ្រោះឲ្យបានទាន់ ពេលវេលេាជាពិសេស ស្រ្តី និងកុមារ ក្នុងនោះ នាវាចម្បាំង ២ គ្រឿង ត្រូវបានដាក់ពង្រាយរួចជា ស្រេចនៅថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ ជិតដីកោះ Kalimantan ខណៈ នាវា ចម្បាំងផ្សេងទៀត បម្រុងនឹងផ្ទុក សមាជិក ពេជ្យសង្គ្រោះបន្ទាន់ និង ថ្នាំសង្កូវនោះ ត្រូវបានគេរំពឹងទុកថា នឹងត្រូវ ដាក់ពង្រាយនាថ្ងៃសៅរ៍ ៕

- អាន ៖ "អាសន្ន" ភ្លើងឆេះព្រៃ កោះស៊ូម៉ាត្រា ចាត់ចូល ជាឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA