CamNews

សាលាឧទ្ធរណ៍​បើក​សវនា​ការ​កាត់ទោស​និស្សិត​​ប្រកាស​ធ្វើ​បដិវត្តន៍​​ពណ៌​​​តាម​ Facebook នាព្រឹក​ថ្ងៃនេះ

(ភ្នំពេញ)៖​ សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កក្កដា​នេះ​ បាន​បើក​សវនាការ​កាត់ទោសនិស្សិត​ឆ្នាំ​ទី​១ ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ នៃ​សាកលវិទ្យាល័យ​ខេមរៈ​ពាក់ព័ន្ធ​រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ កាលនៅ​តុលាការ​ថ្នាក់​ក្រោម​ យុវជន​ គង់​ រ៉ៃយ៉ា​ ​បាន​ទទួល​ស្គាល់​កំហុស​ដែល​បាន​អំពាវនាវធ្វើបដិវត្តន៍ពណ៌ប្រឆាំងរាជ​រដ្ឋាភិបាល នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ ។

យុវជន​ គង់​ រ៉ៃយ៉ា​ ​ ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ ហេង​ សុខណា​ ប្រកាស​សាលក្រម​កាលពី​រសៀល​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ ផ្តន្ទា​ទោស​១ឆ្នាំ​៦ខែ​ ដោយ​គ្មាន​ពិន័យ​ជា​ប្រាក់​ឬ​ព្យួរ​ទោស​ឡើយ​ ។

យុវជន​រូប​នេះ​ឈ្មោះ​  គង់​ រ៉ៃយ៉ា​ អាយុ​២៦ឆ្នាំ​ រហស្សនាមនៅក្នុងហ្វេសប៊ុក Soriya Koko ត្រូវបាន​តុលាការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២២​ ខែ​សីហា​ ឆ្នាំ​២០១៥​ កន្លងទៅ​​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ ញុះញង់​ឲ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ​ ជា​អាទិ៍​ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។  បទល្មើស​នេះ​កំណត់​ការ​ផ្តន្ទា​ទោស​ពី​៦ខែ​ទៅ​២ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​១លាន​រៀល​ទៅ​៤លាន​រៀល​ ។

យុវជន​រូប​នេះ​ បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ថា​ «តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់​ប្តូររបបមួយនេះ​ចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ​»៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី