CamNews

បាន១ អត់១ នៃមុខសញ្ញាទាំងពីរ ដែល Man City គ្រោងនឹង ចាយលុយឲ្យអស់ រហូតដល់ទៅ ៨៨ លានផោន

ព័ត៌មានកីឡា៖ ក្លឹប Man City ទើបតែរៀបគម្រោងកាលពីថ្ងៃពុធសោះ ថា នឹងចាយលុយបន្ថែមទៀតដើម្បី​ទិញកីឡាករ ពីររូបថែម គឺ ខ្សែបម្រើ និងខ្សែការពារ ឲ្យអស់លុយ ៨៨លានផោន ប៉ុន្ដែរហូតមក​ទល់ពេលនេះ​ក្លឹប ក៏ទិញបានម្នាក់ហើយ គឺ ខ្សែការពារ ពីក្លឹ Valencia ។

ខ្សែការពាររបស់ក្លឹប Valencia ឈ្មោះថា ​Nicolas Otamendi ត្រូវបានក្លឹប Man City ផ្ទេរបានជោគជ័យទាំង​ស្រុងហើយក្នុងតម្លៃខ្លូន ៣៣ លានផោន ខណៈខុសនឹងគម្រោងរបស់ក្លឹបកន្លងមកថា នឹងចំណាយត្រឹមតែ ៣២ លានផោន​តែប៉ុណ្ណោះ។ ​Nicolas Otamendi ផ្ទេរចូលមកកាន់ Man City ត្រូវចុះកុងត្រា​រយៈ​​ពេល ៥ឆ្នាំ ដែលអាចចាត់ទុកថាជារដូវកាលដែលមានរយៈពេលវែងគួរសម សម្រាប់កីឡាករដែលទើប​តែផ្ទេរចូល​ដូចកីឡាករ ។

Man City ថ្វីត្បិតតែជោគជ័យទាំងស្រុងហើយ លើទីផ្សារកីឡាករ ខ្សែការពារម្នាក់នេះ ប៉ុន្ដែគោលដៅទី ២លើកីឡាករ ខ្សែបម្រើ ឈ្មោះថា De Bruyne របស់ ក្លឹប Wolfsburg ទំនងជាមិនអាចនោះទេ បើយោង​តាមការចុះផ្សាយរបស់គេហទំព័រដទៃ។ ប្រភពពីគេហទំព័រ ផ្សេងបានចុះផ្សាយ​ឲ្យដឹងថា លោក Klaus Allofs ប្រធានគ្រប់គ្រង ក្លឹប Wolfsburg បានអះអាងថានឹងមិនលក់ ខ្សែបម្រើម្នាក់នេះ​ទៅឲ្យ ក្លឹប Man City នោះទេ​ ទោះបីជាក្លឹប ហ៊ានឲ្យថ្លៃរហូតដល់ជាង ៥០ លានផោនក៏ដោយ ។

លោក Klaus Allofs បានអះអាងថា ទីផ្សារកីឡាករ De Bruyne នឹងដឹងច្បាស់នៅថ្ងៃសៅរ៍ ថានឹងទៅក្លឹ​ប​ណាមួយ ប៉ុន្ដែមិនមែនជាក្លឹប Man City នោះទេ ។

Man City នៅមិនទាន់មានអ្វីបង្ហាញថ្មីទៀតឡើយ​ក្រោយពី ទទួលបានដំណឹង​យ៉ាងដូច្នោះ ប៉ុន្ដែទោះជា យ៉ាងណាក្លឹប ក៏ទិញបាន ខ្សែការពារម្នាក់បានរួចទៅហើយដែរ ។

អាន៖ Man City គ្រោងនឹងចាយលុយបន្ថែមរហូតដល់ទៅ ៨៨លានផោន ដើម្បីទិញកីឡាករបញ្ចូលពីររូបទៀត

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball & hitc