CamNews

Real Madrid ឃើញខ្សែប្រយុទ្ធក្នុងទឹកដីអង់គ្លេសម្នាក់ទៀត ដែលអាចជំនួសតំណែង Ronaldo ប្រសិនជាកីឡាករចាកចេញ

ព័ត៌មានកីឡា៖ បើនិយាយពីសមត្ថភាពជាក់ស្ដែង មកទល់ពេលនេះ ដូចជាមិនទាន់មានកីឡាករខ្សែប្រយុទ្ធ​ណា​មួយ អាចឈលើកម្រិតស្មើនឹង Cristiano Ronaldo នោះទេ ទាំងសុខភាព បច្ចេកទេសលេង និង ប្រជា​ប្រិយភាពដែលកីឡាករមាន ។ ប៉ុន្ដែបើនិយាយអំពី Messi វិញគឺជារឿងមួយផ្សេងទៀត ដែលកីឡាករ នៅក្នុងទឹកដីអេស្ប៉ាញដូចគ្នា ហើយអាចនិយាយបានថា Real Madrid ក៏មិនបានចំណាយពេលសម្លឹង ទៅកីឡាករដែរ ។

បើយោងតាមគេហទំព័រ បរទេសមួយ​ឈ្មោះ footballtransfertavern បានចុះផ្សាយឲ្យដឹងថា ក្លឹបសេ្ដចស Real Madrid បានកំពុងសម្លឹងមើលឃើញខ្សែប្រយុទ្ធមួយរូប នៅក្នុងទឹកដីអង់គ្លេស ដែលក្លឹបយល់ថាអាចមានសមត្ថភាព ចូលមកគ្រងតំណែង ពី Ronaldo បាននៅថ្ងៃអនាគត ប្រសិនជាកីឡាករពិតជាត្រូវផ្ទេរចេញ​មែន។ គេម្នាក់នោះគឺ Sergio Aguero ដែលជាខ្សែប្រយុទ្ធរបស់ក្លឹប Man City និងជម្រើសជាតិ អាហ្ស៊ង់ទីន ។

ការចាប់អារម្មណ៍នេះទើបតែកើតមាន ខណៈដែលទីផ្សារកីឡាករ Ronaldo បានកក្រើកខ្លាំង ប៉ុន្មានថ្ងៃក្រោយ ដោយទទួលការ ទាក់ទងជាមួយនឹងក្លឹប ជិតខាងដូចជា PSG និង Man United ។ កាលពីកន្លងទៅ ក្លឹប បានចាប់អារម្មណ៍នឹង ខ្សែបម្រើ Chelsea គឺកីឡាករ Eden Hazard និង Robert Lewandowski ខ្សែ​ប្រយុទ្ធ ក្លឹប Bayern Munich ។ ប៉ុន្ដែទោះជាយ៉ាងណា សមាសភាពអ្នកទាំងបី នឹងស្ថិតក្នុងការរំពឹងទុកនៅ​ថ្ងៃអនាគត ប្រសិនជា Ronaldo ចាកចេញ។

ដោយ៖ អឿ អ៊ុយ