ទីបំផុតគ្រប់ព័ត៌មានចចាមអារាម ស្តីពីពេលវេលានៃការបង្ហាញខ្លួនរបស់Galaxy Gear និង Note III
គឺពិតជាត្រឹមត្រូវ ពេលដែលថ្មីៗនេះ នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រ Korea Times អនុប្រធាន
Samsung Mobile អ្នកស្រី Lee Young-hee បានបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការបង្ហាញណែនាំនាឡិកា
ឆ្លាតវៃ Galaxy Gear រួមជាមួយ phablet Galaxy Note III នៅព្រឹត្តិការណ៍មួយ ដែលប្រារព្ធនៅថ្ងៃទី ៥
ខែកញ្ញា ខាងមុខនេះ (ម៉ោងនៅកម្ពុជា) ។

ទន្ទឹមនឹងនោះ អ្នកស្រី Lee ក៏បាននិយាយប្រាប់ឲ្យដឹងថា Galaxy Gear នឹងមិនត្រូវបានបំពាក់នូវអេ-
ក្រង់ កោងអាចបត់បាន ដូចបណ្តាព័ត៌មានចចាមអារាមលេចចេញពីពេលមុនៗ នោះឡើយ ហើយ
អ្នកស្រីក៏បានជឿជាក់ថា Gear នឹងក្លាយជាឧបករណ៍មួយ ជួយជុំរុញឲ្យវិស័យបច្ចេកវិទ្យា Mobile
កាន់តែមានសន្ទុះទៅមុខ មួយជំហានទៀត។

(រូបភាពតំណាង)

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Samsung Unpacked Episode 2 នឹងប្រារព្ធឡើងនៅម៉ោង ១២
អាធ្រាត្រ ថ្ងៃទី ០៥ ខែកញ្ញា (ម៉ោងនៅកម្ពុជា)៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ TTE