CamNews

រថយន្តកុងតឺន័រ​​​បើក​ប្រជែងគ្នា​ លើ​ផ្លូវជាតិ​លេខ​៤​ ក្រឡាប់​ធ្លាក់​ ទូកុងតឺន័រ ចំ​អ្នក​ជិះ​ម៉ូតូ

កំពង់ស្ពឺ: ពិតជាគួរញាក់សាច់ នៅពេល រថយន្ត ធុនធំ ដឹកទូកុងតឺន័រ ហើយបើកប្រជែងគ្នា លើផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្រាប់តែ ក្រឡាប់ ធ្លាក់ទូកុងតឺន័រ បណ្តាលចំអ្នកជិះម៉ូតូ ចំនួន៣នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ តែម្តង នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០១៥នេះ។

នាយនគរបាលប៉ុស្តិ៏ ឃុំត្រពាំងគង លោក យន្ត វន បានអោយដឹងថា មុនពេលកើតហេតុ រថយន្ត ធុនធំម៉ាកហីុណូ ពាក់ស្លាកលេខ ភ្នំពេញ 3A-6085 បានធ្វើដំណើរ តាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពី លិចទៅកើត ពោលទិសដៅចូលមករាជធានីភ្នំពេញ លុះមកដល់កន្លែងកើតហេតុ ក៏បើកប្រជែង រថយន្ត កុងតឺន័រមួយគ្រឿង នៅពីខាង មុខ បណ្តាលអោយក្រឡាប់ ធ្លាក់ទូកុងតឺន័រតែម្តង ទៅប៉ះម៉ូតូ ចំនួន២គ្រឿង ហើយបណ្តាលអោយ មនុស្ស២នាក់ និងស្រ្តីម្នាក់ រងរបួស តែមិនដល់អាយុជីវិតទេ។

ក្រោយកើតហេតុ កម្លាំង សមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៏ និងជួយដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ភ្លាមៗផងដែរ។៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល