CamNews

លួចទូរស័ព្ទ បានហើយ យកទៅលក់ ចំកន្លែង មិត្តភក្តិម្ចាស់ ទូរស័ព្ទ ជាប់ខ្នោះសមត្ថកិច្ច

កោះកុង ៖ ជនសង្ស័យម្នាក់ ត្រូវបានកងរាជ អាវុធហត្ថខេត្ដ ចាប់វាយខ្នោះ ដោយចោទប្រកាន់ថា បានចូលលួចទូរស័ព្ទ ដៃដល់ក្នុងផ្ទះ នៅពេលម្ចាស់ទូរស័ព្ទ ចូលក្នុងបន្ទប់ទឹក ។

ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៥ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ាត់ រ៉សាលី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុ មានមុខរបរជាគ្រូបង្រៀន ជាម្ចាស់ទូរស័ព្ទ ។  ចំណែកឯជនសង្ស័យមាន ឈ្មោះ ស៊ឹម សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មានមុខជាកម្មករសំណង ។

ម្ចាស់ទូរស័ព្ទ ជាជនរងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុ រូបគាត់ដាក់ទូរស័ព្ទ បញ្ចូលថ្ម នៅលើគ្រែរួចចូលទៅងួតទឹក ពេលចេញមកវិញ មិនឃើញទូរស័ព្ទ របស់គាត់នៅលើគ្រែ។ គាត់ក៏អស់សង្ឃឹមក៏ចេញទៅផ្សារ ពេលនោះជនសង្ស័យ បានយកទូរស័ព្ទទៅលក់ចំ កន្លែងមិត្ដភក្តិ ពេលនោះ មិតភក្តិបានឃើញរូបកូនគាត់ ក៏បានទូរស័ព្ទសួរគាត់។ ពេលនោះដែរ គាត់បានទៅប្ដឹងសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនបានភ្លាម ។

លោក រស់ សុខឿន ប្រធានមន្ទីរស្រាវជ្រាវនិងយុត្ដិធម៍ អ,ហ,ខេត្ដបាននិយាយ ឱ្យដឹងថា ក្រោយពី ទទួលបាននៅព័ត៍មាន ពីជនរងគ្រោះភ្លាម លោកក៏ចាត់កម្លាំង ទៅដល់ទីនោះ ដើម្បីធ្វើការ ឃាត់ខ្លួន រួមទាំងវត្ថុតាងទូរស័ព្ទដៃម៉ាកអាយហ្វូន១គ្រឿង ពីជនសង្ស័យ ហើយធ្វើការបញ្ជូន មកទីបញ្ជាកកង រាជអាវុធហត្ថខេត្ដ ដើម្បីធ្វើការសាកសួរ។

លោកបានឱ្យដឹងទៀតថា ចំពោះជនសង្ស័យសមត្ថកិច្ចលោកកំពុងកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្ដ ដើម្បីចាត់ការទៅតាមផ្ញូវច្បាប់ ចំណែក ទូរស័ព្ទដៃ លោកបានប្រគល់ ជូនទៅម្ចាស់ដើមវិញ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល