iPhone 6 នឹងប្រើកញ្ចក់ sapphire, បច្ចេកវិទ្យា NFC និងបច្ចេកវិទ្យាទប់ទល់នឹងការជ្រាបទឹក/ធូលី
រួមនឹងព័ត៌មានជាច្រើនបន្ថែមទៀត ស្ដីអំពីគ្រឿងម៉ាស៊ីន របស់ស្មាតហ្វូននេះ ត្រូវបានគេបង្ហើប
មុនពេលបង្ហាញខ្លួន នៅប៉ុន្មានម៉ោងខាងមុខ។

នៅសល់ត្រឹមតែ ប្រហែល ៨ ម៉ោងទៀតប៉ុណ្ណោះ iPhone 6 នឹងបង្ហាញវត្តមានរបស់ខ្លួនជាផ្លូវការ
ប៉ុន្ដែ មកដល់ពេលនេះ ព័ត៌មានទាក់ទិននឹងគ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យារបស់ iPhone 6 ទាំង
កំណែ 4,7 និង 5,5 inch ត្រូវបានគេធ្វើឱ្យបែកធ្លាយជាសាធារណៈ ទាំងស្រុង ដោយប្រភពមកពី
ប្រទេស ចិន។

ប្រសិនជាប្រភពខាងលើនេះ ពិតជាត្រឹមត្រូវពិតមែន នោះ iPhone 6 នឹងប្រើប្រាស់កញ្ចក់ការ
ពារ អេក្រង់ sapphire សមត្ថភាពទប់ទល់ជាតិទឹក/ធូលី មានប្រព័ន្ធ NFC និងដំណើរការដោយ
ប្រព័ន្ធប្រតិបត្តិ iOS 8 ។ ចំណែកកាមេរ៉ារបស់ iPhone 6 ទាំងកំណែ 4,7 និងកំណែ 5,5 inch សុទ្ធ
តែមានត្រឹមកម្រិត 8MP រីឯថ្មរបស់វា គឺមានថាមពល 1810 mAh (ថ្មនេះអាចប្រើនៅលើកំណែ
4,7 inch)។ ចំណែកពណ៌របស់ iPhone 6 ក៏ត្រូវបានប្រភពពីចិន អះអាងថា នឹងមានចំនួន ៣កំណែ
គឺពណ៌ សបែបទឹកប្រាក់ ពណ៌ទឹកមាស់ និងពណ៌ប្រផេះខ្ចី។

iPhone 6 នឹងប្រើឈីប A8, អង្គចងចាំក្នុងម៉ាស៊ីន អាចឡើងដល់ 128G (ប៉ុន្ដែ ក្នុងអត្ថបទមុននេះ
យើងខ្ញុំបានដកស្រង់ប្រភពមួយពីជប៉ុន និយាយថា អង្គចងចាំក្នុងម៉ាស៊ីន ប្រភេទ128G នឹងមិន
មាននោះទេ គឺមានតែ 16, 32, និង 64 GB តែប៉ុណ្ណោះ)។ ចំណែកកំណែ 4,7 inch របស់ iPhone
6 នឹងប្រើអេក្រង់ ដែលមានរីសូលីសិន 960x1704 pixel ។ល។

ខាងក្រោមនេះ គឺជាព័ត៌មានស្ដីអំពីលក្ខណៈសម្បត្តិ និងបច្ចេកវិទ្យាដែលនឹងប្រើប្រាស់នៅលើ
iPhone 6 ៖

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ tech