CamNews

សាន់ វិសាល ត្រូវ​នារី​ម្នាក់​បក​អាក្រាត​រឿង​ជំពាក់​លុយ​មិន​សង និង​ទម្លាយ​អាថ៌​កំបាំង​មាន​កូន​ជាមួយ..

(ភ្នំពេញ)៖ អ្នកដឹកនាំសម្តែងភាពយន្ត និងពិធីករប្រុសលោក សាន់ វិសាល ថ្មីៗនេះត្រូវបាននារីម្នាក់ចេញ​មុខ​បក​អាក្រាត​រឿង​ជំពាក់​ប្រាក់​មិន​សង និង​ទម្លាយ​អាថ​កំបាំង​ស្នេហ៍​លួច​លាក់​រហូត​មាន​កូន​ម្នាក់​ជាមួយ​ តារាសម្តែងស្រីគ្រង តំណែង​ជា​តួ​ឯក​ក្នុង​សាច់​រឿង “រនាថ​ស្នេហ៍” នាង ម៉ម ស្រីពៅ ខណៈ​តារា​រូប​នេះ​ក៏​ធ្លាប់​ជំពាក់​វាក់​វិន ស្នេហានាងរយៈពេល៩ឆ្នាំផងដែរនោះ ។

តាមរយៈ Acount Facebook ដែលមានឈ្មោះថា Da Vy បានសរសេរបកអាក្រាតបង្ហោះទម្លាយជាសាធារណៈ​ពី​ដំណើរ​ដើម​ទង​នៃ​ទំនាក់​ទំនង​ ស្នេហា​រវាង​នាង និងលោក សាន់ វិសាល ដែលមានរយៈពេល៩ឆ្នាំ រហូត​ធ្វើ​ឲ្យ​នាង​ទុក​ចិត្ត​ព្រម​លះ​បង់​លុយ​កាក់ផ្ទាល់ខ្លួនជាច្រើន ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​តារា​ប្រុស​លោក សាន់ វិសាល ។

ប៉ុន្តែទីបំផុតត្រូវចាញ់បោកតារាប្រុសរូបនេះដោយការដោះដៃទៅបង្កើតទំនាក់ទំនងស្នេហាជាមួយតួ ​ឯក​ស្រី​ក្នុង​រឿង “រនាថស្នេហ៍” រហូត​មាន​កូន​ម្នាក់ ហើយ​ថែម​ទាំង​គំរាម​ប្តឹង​នាង ព្រោះតែខឹងនាងទារលុយដែលលោក វិសាល ជំពាក់​នា​ពេល​កន្លង ។

នៅលើ Acount Facebook ដែលមានឈ្មោះថា Da Vy បានសរសេរថា “អ្នកឯងកុំមកខលគំរាមខ្ញុំក្នុងផ្លូវច្បាប់ ខ្ញុំ​អត់​មាន​ខ្លាច​អ្នក​ឯង​ទេ ។ បោកគេហើយ ចង់ប្តឹងគេទៀត វាខលគំរាមខ្ញុំមិត្តៗជួយចែកចាយផង ។ វា​បោក​ខ្ញុំ​មិន​ទាន់​ឆ្អែត​ម្សិលម្ងៃវាណាត់តេទុងទីន និង​ខ្ញុំ​ជួប​វា​ស្រាប់​តែ​ចង់​ឲ្យ​ខ្ញុំ​ដោះ​បំណុល​ទុង​ទីន​វា​ទៀត ហួស​ចិត្ត ខ្ញុំឈប់គិតហើយ តែវាធ្វើឲ្យខ្ញុំអត់ទ្រាំមិនបានសោះ គាត់​ជា​តារា​កំពូល​បោក” ។

នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ គេហទំព័រកម្សាន្ត Khmertalking មិនទាន់អាចស្វែងរកការបក​ស្រាយ​ពី ពិធីករ​លោក សាន់ វិសាល តាម​ទូរស័ព្ទ​បាន​នៅ​ឡើយ​ទេ ជុំវិញ​រឿង​រ៉ាវ​ខាង​លើ​នេះ ។ ដូច្នេះសង្ឃឹមថាលោក សាន់ វិសាល និង​បង្ហាញ​ភាព​ក្លាហាន​ចេញ​មុខ​បំភ្​លឺប្រាប់មហាជន ឲ្យបានដឹងច្បាស់ពីការពិត ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី