ព័ត៌មានអន្តរជាតិ ៖ Denganmal គឺជាភូមិដាច់ស្រយាលមួយ ពីទីប្រជុំជន នៅក្នុងរដ្ឋ Maharas- htra ភាគខាងលិច ប្រទេស ឥណ្ឌា ជាមួយនឹងតួរលេខសរុប នៃប្រជាជនមានត្រឹមតែ ៥០០ នាក់ តែប៉ុណ្ណោះ ជាភូមិតូចមួយដែលអ្នករាល់គ្នា សឹងតែបំភ្លេចចោលភូមិនេះហើយក្រុមការងារស៊ីអិន អិនបានចុះទៅដល់ផ្ទាល់ ដោយចុះទៅជួបលោក Sakharam Bhagat ។

ជាការពិត បុរសជាឪពុករូបនេះ លោក Sakharam Bhagat ទន្ទឹមនឹងជីវភាព គ្រួសារខ្សត់ខ្សោយ រកតែអង្ករច្រកឆ្នាំងសឹងតែគ្មាន រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ចុះហេតុ ដូចម្តេច ប្រពន្ធ ដល់ ទៅ ៣ នាក់ របស់លោក ស្ម័គ្រចិត្តមករួមរស់ជាមួយលោក ជាមួយ នឹងភក្កីភាព តាំងពីដើមរៀង មករហូតមកទល់នឹងបច្ចុប្បន្នភាព ។ តើបរិបទអ្វីដែលនាំ អោយ លោក ការប្រពន្ធម្តង ៣ ខណៈ ខ្លួនកំពុងតែត្រដរខ្យល់នោះ ?

នាងខ្ញុំ Tuki ជាប្រពន្ធទី ១ របស់លោក Sakharam ពួកយើងមានកូនដល់ទៅ៦នាក់នៅក្នុងបន្ទុក នៅពេលដែលកូនទាំង ៦ នាក់នៅតូច នាងខ្ញុំទទួល បន្ទុក មើលថែពួកគេ ខណៈស្វាមី ត្រូវចេញ ទៅធ្វើស្រែ ។ ច្រើនជាងមើលកូនតូចៗ នាងខ្ញុំ ត្រូវ ចម្អិនម្ហូប សម្អាតផ្ទះជាដើម ដូច្នេះ នាងខ្ញុំប្រ ឈមមុខនឹងការដ៏ច្រើន ប៉ុន្តែអ្វីដែលជាបញ្ហាចោទខ្លាំងនោះគឺថា កង្វះខាតទឹក ផ្ទាល់តែម្តង ។

Denganmal គឺជាភូមិដាច់ស្រយាលមួយ ដែលតែងតែជួបគ្រោះរាំងស្ងួត ពោល នៅរដូវក្តៅផ្ទាល់ តែម្តង គឺគ្មានប្រភពទឹកនោះទេ សូម្បីប្រភពទឹកដែលធ្លាប់មានត្រូវរីងស្ងួត សត្វ ពាហនៈត្រូវងាប់ ដោយសារតែកង្វះទឹក ។ ដំណោះស្រាយតែមួយគត់នោះ ត្រូវដើររយៈចម្ងាយឆ្ងាយ ទៅរកប្រភព ទឹកដូចជាអណ្តូង ឬទឹកទន្លេ តួយ៉ាង ប្រភពទឹកដែលអាចយកទៅមកប្រើប្រាស់បាន បើចាប់គិត ពីទីនេះទៅ យើងត្រូវធ្វើដំណើរ រយៈពេលពេញ ១២ ម៉ោង ដូច្នេះ តើ អោយ នាងខ្ញុំ ទុកកូនតូច ចោលម្តេចបាន ។

ចលករខាងលើនេះហើយ ញ៉ាំង អោយ បុរស ជា ស្វាមី លោក Sakharam គ្មានជម្រើសនោះទេ ពោលត្រូវការប្រពន្ធម្តងហើយ ម្តងទៀត រហូតដល់បានប្រពន្ធទី ៣ ឈ្មោះ Bhaggi ខណៈប្រពន្ធ ទី២ មានឈ្មោះ Saakhri ជាលទ្ធផល ប្រពន្ធទី ២ និង ទី ៣ ទទួលបន្ទុក ក្នុងការទៅយកទឹក ពីទី ឆ្ងាយមកដល់ផ្ទះ ខណៈប្រពន្ធទី ១ ត្រូវនៅផ្ទះមើល ថែកូន និងផ្ទះ ។ លោក Sakharam បញ្ជាក់ ក្តែងៗអោយដឹងថា ៖ ខ្ញុំធ្វើដូច្នេះ គោលបំណងតែ ពីរគត់ គឺ ទឹក និងកូន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន