CamNews

ជម្លោះដណ្តើមកេរ ក្នុងគ្រួសារមហាសេដ្ឋី ថេង ប៊ុនម៉ា រកកល់ នឹងផ្ទុះជាសាធារណៈ

*គេអះអាងថា ទ្រព្យសម្បតិ្ត របស់មហាសេដ្ឋី ថេង ប៊ុនម៉ា មានដល់រាប់ពាន់លានដុល្លារឯណោះ!

ភ្នំពេញ៖ ប្រភពព័ត៌មានពីអ្នកស្និទ នឹងក្រុមគ្រួសាររបស់អ្នកឧកញ៉ា ថេង ប៊ុនម៉ា ដែលគេចាត់ទុកថា ជាមហាសេដ្ឋីនៅស្រុកខ្មែរ និងគេស្គាល់តាមរយៈក្រុមហ៊ុនថៃប៊ុនរ៉ុង ឥឡូវ គ្រួសារដ៏មានកេរ្តិ៍ឈ្មោះមួយនេះ កំពុងតែជួបវិបត្តិធ្ងន់ធ្ងរបំផុតរកកល់នឹងផ្ទុះជាសាធារណៈពាក់ព័ន្ធនឹងជម្លោះដណ្តើមកេរគ្នារវាងកូនៗ ខណៈអ្នកឧកញ៉ាថេង ប៊ុនម៉ា មានជម្ងឺជាទម្ងន់ សម្រានតែលើគ្រែអស់រយៈពេល ជាង១០ឆ្នាំមកហើយនោះ។

ប្រភពព័ត៌មានពីអ្នកជិតស្និទ និង កូនបង្កើតរបស់អ្នកឧកញ៉ា ថេង ប៊ុនម៉ា បានបង្ហើបប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឱ្យដឹងថា តំាងពីអ្នកឧកញ៉ា ថេង ប៊ុនម៉ា មានជម្ងឺជាទម្ងន់នាឆ្នាំ២០០៣ រហូតមកដល់ពេលនេះ ទ្រព្យសម្បតិ្តរួមរបស់អ្នកឧកញ៉ា មិនទាន់ត្រូវបានភរិយារបស់គាត់និងកូនៗទាំង៧នាក់ ស្រុះស្រួលធ្វើការបែងចែកគ្នាជ្រះស្រឡះនៅឡើយទេ ហើយទ្រព្យសម្បត្តិ និង ហ៊ុនស្ទើរតែទាំងមូល ត្រូវបានគ្រប់គ្រង និងចាត់ចែងដោយឧកញ៉ា ខូវ សម្បត្តិ ហៅម៉េង ស្រេង ដែលមានតួនាទីជា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ចំណែកប្អូនៗចំនួន៦នាក់ទៀត គឺគ្មានសិទ្ធិគ្រប់គ្រង និងចាត់ចែង ឬទទួលបានផលប្រយោជន៍ពីទ្រព្យ កេររបស់ឪពុកម្តាយរបស់ខ្លួនឡើយ។ មិនតែប៉ុណ្ណោះ កូនខ្លះដែលធ្លាប់ត្រូវបាន អ្នកឧកញ៉ាចែកកេរផ្តាច់នូវទ្រព្យសម្បត្តិមួយចំនួនរួចហើយក៏ដោយ ក៏ត្រូវបានឧកញ៉ា ខូវ សម្បតិ្តដែលជាបងប្រុសប្តឹងរឹបអូស យកមកវិញទាំងអស់ ។

គេថា ដោយសារតែទង្វើចង់លេបត្របាក់យកទ្រព្យ កេរតែម្នាក់ឯងរបស់ ឧកញ៉ា ខូវ សម្បត្តិ បានធ្វើឱ្យប្អូនៗមួយចំនួនកើតទុក្ខមិនសុខចិត្ត ហើយនាំគ្នាទាមទារ សូមឱ្យបងប្រុសរបស់ខ្លួន រួមជាមួយម្តាយបង្កើតប្រមូលផ្តុំដើម្បីប្រជុំពិភាក្សាគ្នាលើបញ្ហានេះ តែឧកញ៉ា ខូវ សម្បត្តិ ដែលជាបងប្រុសបានព្យាយាមធ្វើយ៉ាងណា មិនឱ្យមានកិច្ចប្រជុំពិភាក្សាគ្រួសារនោះឡើយ បើទោះជាមានការណែនាំពីថ្នាក់ដឹកនាំជាន់ខ្ពស់ឱ្យឧកញ៉ា ខូវ សម្បត្តិ ហៅប្អូនៗមកជួបជុំដោះស្រាយរកវិធីស្រុះស្រួល ក្នុងគ្រួសារល្អជាងមានជម្លោះតាមផ្លូវតុលាការយ៉ាងណាក៏ដោយ ក៏ឧកញ៉ា ខូវ សម្បត្តិ ព្យាយាមគេចវេសរហូតដល់ហ៊ានថ្លើមធំធ្វើរបាយការណ៍ភូតថ្នាក់ដឹកនាំទៀតផង។

មិនតែប៉ុណ្ណោះ ក្រោយពីថ្នាក់ដឹកនាំដឹងនូវរបាយការណ៍ភូតខាងលើ ក៏បានឯកភាពឱ្យមានការកោះប្រជុំគ្រួសារសារជាថ្មី ដោយមានថ្នាក់ដឹកនាំមួយចំនួន ចូលរួមសម្របសម្រួល និងធ្វើជាសាក្សីផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ គឺមានរយៈពេលជាង២ឆ្នាំហើយ គេនៅមិនទាន់ឃើញឧកញ៉ា ខូវ សម្បត្តិ ប្រមូលបងប្អូនប្រជុំពិភាក្សាគ្នា ដើម្បីនិយាយពីទ្រព្យសម្បត្តិរបស់ឪពុកម្តងណាឡើយ។

ដូច្នេះហើយទើបបច្ចុប្បន្នប្អូនៗបានព្យាយាមធ្វើយ៉ាងណាឱ្យបងប្រុសរបស់ខ្លួន កោះប្រជុំគ្រួសារធ្វើការបែងចែកទ្រព្យកេរ ឱ្យបានជ្រះស្រឡះដើម្បីប្អូនៗ យកទៅធ្វើដើមទុនរកស៊ីចិញ្ចឹម ជីវិតរៀងៗខ្លួន ព្រោះបច្ចុប្បន្ននេះ ប្អូនៗសុទ្ធតែពេញវ័យមានប្តី មានប្រពន្ធរៀងៗខ្លួនអស់ទៅហើយ។

បច្ចុប្បន្ននេះគេដឹងថា កូនៗរបស់អ្នកឧកញ៉ា ថេង ប៊ុនម៉ា គឺមានតែឧកញ៉ា ខូវ សម្បត្តិ ដែលជាកូនច្បងនិងជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិគ្រួសារតែប៉ុណ្ណោះ ដែលមានជីវភាពធូរធាហ៊ឺហា ព្រោះអាចចាត់ចែងចាយវាយលើទ្រព្យសម្បត្តិឪពុកម្តាយបានតាមចិត្ត។ ចំណែកប្អូនស្រី ២នាក់ រស់នៅក្រៅប្រទេស ក្នុងជីវភាពធម្មតា ហើយប្អូនប្រុស៤នាក់ដែលរស់នៅស្រុកខ្មែរ មាន១នាក់មានជីវភាពគ្រាន់បើដោយសារឪពុក បានប្រគល់ធនាគារមួយឱ្យគ្រប់គ្រង ក្រៅពីនេះ ប្អូន២នាក់ គ្រាន់តែជាបុគ្គលិកបំរើការងារនៅសណ្ឋាគារ ផ្កាយ៥ដែលជាកម្មសិទ្ធិរបស់ឪពុកខ្លួនឯង មិនសមជាកូនប្រុសរបស់មហាសេដ្ឋីមានលុយរាប់ពាន់លានដុល្លារនោះឡើយ។

យោងតាមឯកសារដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាន និងអ្នកដែលស្និទ និងកូនៗរបស់អ្នកឧកញ៉ា ថេង ប៊ុនម៉ា លួចបង្ហើបឱ្យដឹងថា រហូតមកដល់ពេលនេះ ទ្រព្យសម្បត្តិរបស់អ្នកឧកញ៉ា ថេង ប៊ុនម៉ា មានរហូតដល់ខ្ទង់ពាន់លានដុល្លារឯណោះ ជាពិសេសទ្រព្យជាអចលនវត្ថុតែម្តង ដូចជាសណ្ឋាគារ Inter-continental ដីមុខស្ថានទូតចិន ដីឌ្រីមលែន ដីជាប់ស្ថានទូតរុស្ស៊ី ដីនៅទឹកថ្លា រួមទាំងភូមិគ្រឹះជាច្រើនកន្លែងទៀត។ល។ល។ គឺសុទ្ធសឹងតែជាដីមានទំហំធំៗ និងមានតម្លៃខ្ពស់ មិនតែប៉ុណ្ណោះ ការដំណើរការរបស់ក្រុមហ៊ុនថៃប៊ុនរ៉ុង និងក្រុមហ៊ុនរេហ្សិនស៊ី តាំងពីឆ្នាំ១៩៩៥ រហូតមកដល់ពេលនេះ ប្រាក់ចំណេញគឺកើនឡើងរាល់ឆ្នាំ។

សូមបញ្ជាក់ថា អ្នកឧកញ៉ា ថេង ប៊ុនម៉ា បច្ចុប្បន្នកំពុងមានជម្ងឺជាទម្ងន់ ដោយមិនអាចដើរ និងនិយាយបានឡើយ ហើយកំពុងសំរាកព្យាបាលនៅប្រទេសថៃ ។

ទាក់ទងនឹងព័ត៌មានខាងលើនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចធ្វើការទាក់ទងដើម្បីសុំការបំភ្លឺពីឧកញ៉ា ខូវ សម្បត្តិ បានឡើយ សូម្បីតែកូនៗរបស់អ្នក ឧកញ៉ា ថេង ប៊ុនម៉ា ផ្សេងៗទៀត ក៏មិនអាចស្វែងរកជួបសុំការបំភ្លឺបានដូចគ្នា។

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នឹងស្វែងរកប្រភព និងឯកសារបន្ថែមទៀតដើម្បីចុះផ្សាយ ជូនសាធារណជនបានជ្រាប ពីជីវិតពិតនៃក្រុមគ្រួសារមហាសេដ្ឋីរូបនេះ ថាតើវាស្ថិតនៅក្នុងសភាពបែបណា នៅពេលនេះ៕

លោកឧកញ៉ា ថេង ប៊ុនម៉ា

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល