CamNews

ព្រះសង្ឃ២៧អង្គ និងក្មេងវត្តម្នាក់ សង្ស័យពុលM១៥០ និងស្ករកៅស៊ូ នៅវត្តបទុមស្រះឈូកភ្នំលៀប

(បន្ទាយមានជ័យ)៖​ ព្រះសង្ឃចំនួន២៧អង្គគង់នៅ វត្តបទុមស្រះឈូកភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួមទាំងក្មេងវត្តម្នាក់ផងដែរ នៅយប់រំលងអាធ្រាត្រ ​ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ បន្ទាប់ពីឆាន់​ ភេសជ្ជៈM១៥០ និងស្ករកៅស៊ូ បណ្តាលឲ្យពុលជាបន្ត​បន្ទាប់ ក្រោយមកត្រូវបានបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ ហើយខណៈនេះមន្ដ្រីកាំកុងត្រូល កំពុងចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ ស្រាវជ្រាវ រកមូលហេតុពិតប្រាកដ។

​មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ព្រះសង្ឃគង់ក្នុងវត្ត​ អស់កម្លាំងព្រោះតែពេលព្រឹក​សូត្រមន្ត​នាឱកាស​កាន់បិណ្ឌ​ភ្ជំបិណ្ឌ​ ហើយ​ភេជ្ជៈទាំងអស់នេះ គឺ​ប្រជាពលរដ្ឋ​​ចំណុះជើងវត្ត​ បានយកមកប្រគេន។

ជាមួយគ្នានោះដែរ លោក ស៊ាន សីុណាត​ ប្រធាន​សាខា កាំកុងត្រូល​ខេត្ត ​បានប្រាប់ Fresh News​ នាព្រឹកថ្ងៃទី២១ ខែកញ្ញា​នេះថា​ បន្តិចទៀតនេះ លោកនឹងចាត់ឲ្យមន្ត្រីក្រោមឱវាទ​ រៀបចំយកសម្ភារ និងចុះទៅពិនិត្យមើល​M១៥០ និងស្កកៅស៊ូ​ ក្នុងវត្តខាងលើ ដើម្បីបញ្ជៀសគ្រោះថ្នាក់ ដល់​ប្រជាពលរដ្ឋផ្សេងៗទៀត​។

បើតាមនគរបាលតាំងពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ ព្រះសង្ឃដែលពុល​បានធូរស្បើយ​១៤អង្គហើយ៕

ផ្តល់សិទ្ធិដោយ ៖ ​ហ្រ្វេសញ៉ូវអាសុី