ព័ត៌មានអន្តរជាតិ ៖ របកគំហើញនៃការសិក្សាស្រាវជ្រាវ បង្ហាញឲ្យដឹងថា វីរុស Zika កំពុងតែសម្លាប់ កោសិកានៃការរីកលូតលាស់របស់ខួរក្បាល ។ ប្រភពបន្តឲ្យដឹងថា វាមិនត្រឹមតែបំផ្លាញ តែវាក៏អាច រំខានដល់ការរីកលូតលាស់ នៃកោសិការប្រព័ទ្ធប្រសាទដូចគ្នាដែរខណៈកោសិកាប្រព័ន្ធប្រសាទពិត ជាមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍ ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទផ្ទាល់តែម្តង ។

គួរបញ្ជាក់ថា របកគំហើញត្រូវបានគេចេញផ្សាយ នៅលើ The Journal Cell Stem Cell ខណៈមាន ព័ត៌មានលម្អិតដាក់បន្ទុកបន្ថែមឲ្យដឹងថា Zika គឺធ្វើឲ្យខួរក្បាលទារក មាន ភាពមិនប្រក្រតី។ ទោះ ជាយ៉ាងណាក៏ដោយចុះ ក្រុមអ្នកសិក្សា និងស្រាវជ្រាវ សហរដ្ឋអាមេរិក ព្រមានឲ្យដឹងថាបរិបទមួយ នេះពុំទាន់មានតំណសន្និដ្ឋាននៅឡើយទេ។

សេចក្តីរាយការណ៍បញ្ជាក់ ឲ្យដឹងថា ច្រើនជាង ៤៨០០ ករណីនៃ ទារក កើតមកមានក្បាលតូច គឺ មាននៅក្នុងប្រទេសប្រេស៊ីល។ មានការដាក់បន្ទុកស្តីបន្ទោសថាវីរុស Zika គឺបានផ្ទុះឡើង ពីទីនោះ ប៉ុន្តែពុំទាន់មានការបញ្ជាក់ដោយវិទ្យាសាស្រ្តនៅឡើយទេ ក្រុមសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យ Florida State and Emory បានធ្វើការសិក្សាស្រាវជ្រាវ យកសំណាកគម្រូ Zika ទៅវិភាគរយៈពេល ២ម៉ោង ខណៈ ៣ ថ្ងៃក្រោយបានបញ្ជាក់ពីការរកឃើញរបស់ខ្លួន Zika កំពុងតែបំផ្លាញកោសិកា នៃ ការអភិវឌ្ឍន៍ខួរក្បាលតែម្តង ។ វីរុស ប្រភេទនេះ មានសមត្ថភាព ខ្ពស់ ដល់ទៅ ៩០ភាគរយនៃការ វាយប្រហារ ការរីកលូតលាស់ នៃកោសិការប្រព័ទ្ធប្រសាទរបស់ខួរក្បាល៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី