(ភ្នំពេញ)៖ តើគួរឲ្យជឿទេដែលបុុរសម្នាក់គេស្គាល់ថា ជាក្មួយប្រុសបង្កើតរបស់មន្ត្រីជាន់ខ្ពស់មួយរូប នៅក្រសួងមហាផ្ទៃបានអះអាងថា ដោយសារតែខ្មោចលងគាត់ ទើបធ្វើឲ្យគាត់បើករថយន្តទៅបុករនាំងបែងចែកទ្រូងផ្លុូវបណ្តាលឲ្យបាក់អស់ចំនួន៧ផ្ទាំង ។

គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងមកពីរឿងអបិយជំនឿនេះ បានកើតឡើងនៅម៉ោង៤៖៤០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅត្រង់មុខក្រុមហ៊ុន Mobitel ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

បុរសដែលជាម្ចាស់រថយន្តបង្កបានប្រាប់ថា មុនកើតហេតុគាត់បានបើករថយន្តមួយគ្រឿងម៉ាក Camry បាឡែនពណ៌ទឹកប្រាក់ ស្លាកលេខភ្នុំពេញ 2AD-2809 តែម្នាក់ឯង ចេញពីមាត់ទន្លេដោយបើកតាមផ្លូវព្រះសីហនុ ហើយពេលបើកមកដល់មុខក្រុមហ៊ុន Mobitel គាត់បានឃើញបុរសម្នាក់ជិះម៉ូតូធំមួយគ្រឿងនៅពីមុខរថយន្តគាត់ ពេលនោះធ្វើឲ្យគាត់ខំបើករថយន្តគេចពីបុរសដែលជិះម៉ូតូធំនោះ ព្រោះខ្លាចបុកស្រាប់តែទៅបុករនាំងដែក ដាក់ចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់៧ផ្ទាំង និងរថយន្តរងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ តែបុរសជាម្ចាស់រថយន្តពុំមានរងរបួសនោះទេ ។

ភ្លាមៗបុរសនោះ បានចុះពីលើរថយន្តដើរជុំវិញរថយន្តទៅវិញទៅមក ជាច្រើនជុំធ្វើឲ្យសន្តិសុខដែលយាមនៅជិតនោះឆ្ងល់ក៏បានដើរមកសួរបុរសនោះថា «បងរកអីបានដើរនៅជុំវិញរថយន្ត» ស្រាប់តែបុរសដែលជាម្ចាស់រថយន្តបានប្រាប់ទៅសន្តិសុខវិញថា «បងមានឃើញបុរសម្នាក់បើកម៉ូតូធំដែលខ្ញុំបុកអំបាញ់មិញទៅណាហើយ» តែសន្តិសុខ ដែលឃើញហេតុការណ៍នេះបានប្រាប់ទៅបុរសជាម្ចាស់រថយន្តថា «បងពុំបានបុកមនុស្សទេ គឺបងបើកបុករនាំងដែកតើ?» តែបុរសជាម្ចាស់រថយន្តនៅតែនិយាយថា គាត់ពិតជាបានបុកម៉ូតូមែនតែត្រង់កន្លែងនេះ។

សូមបញ្ជាក់ថា កាលពីជាង១ខែមុន មានបុរសម្នាក់បានជិះម៉ូតូធុនធំមួយគ្រឿទៅបុករនាំងដែកនៅកន្លែងនេះ បណ្តាលដួលបោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងដែលបុរសបើករថយន្តទៅបុកនិងរនាំងដែកនេះដែរ ទើបធ្វើឲ្យអ្នកដែលបានដឹងពីកន្លែងនេះ បាននិយាយថា បុរសម្ចាស់រថយន្តដែលបើកបុករនាំងដែកនេះ ពិតជាខ្មោចបុរសដែលជិះម៉ូតូបុកដួលស្លាប់នេះលង។ ប៉ុន្តែទោះបីយ៉ាងណានេះគ្រាន់តែជាលើកឡើងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ជាចុងក្រោយ ទោះបីបុរសដែលបើករថយន្តទៅបុករនាំងដែកបណ្តាលឲ្យបាក់ដោយសារខ្មោចលងក៏ដោយ ក៏រថយន្តត្រូវបានខាងសមត្ថកិច្ច ជំនាញចុះមកវាស់វែងនិងស្ទួចយកទៅរក្សារទុកដើម្បីរង់ចាំម្ចាស់ដោះស្រាយសងសំណងដែរ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី