-រថយន្ដដឹកសំរាម បានចេញប្រតិបត្ដិ ការ ប្រមូលសំរាម តាមដងផ្លូវ

ភ្នំពេញ ៖ កម្មករវេនថ្ងៃ វេនយប់របស់ ក្រុមហ៊ុនដឹកសំរាមស៊ីនទ្រី ដែលផ្ទុះការតវ៉ា សុំដំឡើង ប្រាក់ខែ និង ទាមទារកុំឱ្យកាត់ លុយថ្លៃកាត់ខោអាវ តាំងពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅនេះឥឡូវបាន បញ្ចប់ការដោះស្រាយហើយ ដោយសារតែ តំណាងកម្មករ និងកម្មករ ទាំងអស់ព្រម ទទួលយកលុយ ២០ដុល្លារបន្ថែម លើប្រាក់ គោលរបស់ពួកគេ មានន័យថា បើកម្មករ ណាម្នាក់ មានប្រាក់ខែគោល ៣០ម៉ឺន រៀល នោះនឹងទទួលបាន ៣៨ម៉ឺនរៀល ។ដំណោះស្រាយបាន បញ្ចប់ភ្លាមៗទ្វារយានដ្ឋានដែលដាក់រថយន្ដ ដឹកសំរាមបានបើក ពេលនោះ រថយន្ដដឹកសំរាមជាច្រើនគ្រឿង បានធ្វើ ដំណើរចេញជាបន្ដបន្ទាប់ ឆ្ពោះទៅ ប្រមូលសំរាម ដែលគរទុកចោលស្ទើរក្លាយជាភ្នំនៅ តាមបណ្ដាផ្លូវ ក្នុងរាជធានីភ្នំពេញ ។

បញ្ហាបានបញ្ចប់ បានកើតឡើងនៅ វេលាម៉ោងប្រមាណ ២រសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិត ក្រោមការសម្រប សម្រួលរបស់អភិបាលរង រាជធានីភ្នំពេញ លោក ឃួង ស្រេង តំណាងឱ្យ អភិបាល ប៉ា សុជាតិវង្ស លោក នុត ពុធដារ៉ា អភិបាល ខណ្ឌដង្កោ និងអមដោយវត្ដមានលោក មាស រិទ្ធី ពិធីករព័ត៌មាន របស់ទូរទស្សន៍ ហង្សមាស ។

នៅក្នុងជំនួបដោះស្រាយ ជាច្រើនម៉ោង តាំងពីព្រឹកមកនោះ រហូតដល់រសៀលថ្ងៃដដែល ទើប ក្រុមកម្មករ តាមរយៈតំណាង របស់ខ្លួន បានទទួលយកនូវសំណើការ ដំឡើង ប្រាក់ខែចំនួន ២០ដុល្លារ លើប្រាក់ខែ គោលរបស់ខ្លួន ដែលដំណោះស្រាយនេះត្រូវបានបញ្ចប់ និងទទួលយក ទាំងអស់គ្នារួមជាមួយភាគីក្រុម ហ៊ុនផងដែរ ។

ប្រជាពលរដ្ឋជាច្រើននាក់ នៅក្នុងរាជ ធានីភ្នំពេញ បានបង្ហាញការព្រួយបារម្ភយ៉ាង ខ្លាំងចំពោះ ការតវ៉ា របស់កម្មករក្រុមហ៊ុន ស៊ីនទ្រី ពីព្រោះបើពួកគេនៅតែបន្ដ ទាមទារ តវ៉ា ហើយមិនចូល ធ្វើការនោះច្បាស់ជា សំរាមនៅទូទាំងរាជធានីភ្នំពេញ ត្រូវគរទុកចោល ស្ទើរក្លាយជាភ្នំមានក្លិន ស្អុយធ្វើឱ្យប៉ះពាល់ដល់សោភ័ណ្ឌ ភាព បរិស្ថានទេស ចរណ៍ និងជាពិសេសប៉ះពាល់សុខភាព ប្រជាពលរដ្ឋ ដែលរស់នៅ និងធ្វើដំណើរឆ្លង កាត់នៅក្បែរគំនរសំរាមនោះ ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ២០១៤ ក្រុមកម្មករស៊ីនទ្រីប្រមាណជាង២០០ នាក់តំណាង ឱ្យកម្មករទាំងអស់ជាង ១២០០នាក់ បានផ្ទុះការតវ៉ានៅមុខទី ស្នាក់ការក្រុមហ៊ុន របស់ខ្លួនក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ដោយក្រុមកម្មករទាំងនោះទាម ទារប្រាក់ខែគោល ១៥០ ដុល្លារក្នុង១ខែនិង កុំឱ្យកាត់ប្រាក់ថ្លៃ កាត់អាវចំនួន ១៥ដុល្លារ។ ក្រោយពីមានផ្ទុះការតវ៉ារបស់ ពួកកម្មករក្រុមហ៊ុនស៊ីនទ្រីរួចមកអាជ្ញាធរ ខណ្ឌ ដង្កោ និងអាជ្ញាធរ រាជធានីភ្នំពេញ ដែលដឹកនាំ ដោយលោក អភិបាល រាជធានីភ្នំពេញ បានចុះទៅដោះស្រាយជាបន្ដបន្ទាប់ ប៉ុន្ដែ នៅមិនទាន់ ទទួលបានលទ្ធផលទើប នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ សំណើសុំដំឡើង ២០ ដុល្លារ លើប្រាក់ ខែគោលរបស់ខ្លួននោះ ទើបក្រុមកម្មករ បានឯកភាពគ្នាទាំង ស្រុង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល