នគរបាលនៅភាគនិរតីប្រទេសចិន បានចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យថា បានសម្លាប់ក្មេង
ជំទង់ជិត ២០នាក់ ដើម្បីកាប់សាច់យកទៅលក់ដូចសាច់អូទ្រីស។

ទំព័រ Guangxi News បានរាយការណ៍ថា Zhang Yongming អាយុ ៥៦ឆ្នាំ បានត្រូវចាប់ខ្លួនមុន
នេះពីរសប្ដាហ៍ នៅឯភូមិ Nanmen នៃខេត្ត Yunnan និងកំពុងត្រូវបានស៊ើបអង្កេតពីការសម្លាប់
បុរសអាយុ ១៩ឆ្នាំម្នាក់ កាលពីខែមេសាកន្លងទៅ។

នៅពេលចូលទៅឆែកឆេផ្ទះរបស់ត្រកូល Zhang នេះ ក្រុមនគរបាលបានរកឃើញគ្រាប់ភ្នែក
មនុស្សរាប់សិបត្រូវបានត្រាមនៅក្នុងស្រា.ស។ ពួកគេក៏បានរកឃើញបន្ទះសាច់ជាច្រើនដែល
ត្រូវបានគេជឿថា ជាសាច់មនុស្ស ហាលនៅក្នុងផ្ទះរបស់ជនសង្ស័យ នេះបើតាមគេទំព័រព័រ៌មាន
Standard។

នគរបាលយួរស្បោងដាក់សាច់មនុស្សចេញពីផ្ទះរបស់ Zhang Yongming កាលពីថ្ងៃទី
២៣ឧសភា

កាសែតនៅហុងកុងបានអោយដឹងថា នគរបាលព្រួយបារម្ភថា ជនសង្ស័យនេះ បានស៊ី ឬលក់
សាច់មនុស្សចំនួន ២០នាក់ ដែលភាគច្រើនគឺក្មេងប្រុស។

ប៉ុន្មានថ្ងៃមុននេះ នគរបាលបានរកឃើញឆ្អឹងជាច្រើនដែលត្រូវបានគេជឿថាជាឆ្អឹងមនុស្ស នៅ
ក្នុងចំការបន្លែមួយនៅក្បែរនោះ។ កាសែតបានចុះផ្សាយថា យ៉ាងហោចមានក្មេងប្រុសជំទង់ៗ
២០នាក់ ដែលរស់នៅក្នុងតំបន់ជុំវិញផ្ទះរបស់ជងសង្ស័យ បានបាត់ខ្លួន។

នគរបាលបានចាប់ខ្លួនឈ្មោះ Zhang Yongming កាលពីថ្ងៃទី ៩ ឧសភា ទាក់ទឹននឹងការបាត់
ខ្លួនរបស់ក្មេង ៧នាក់ ចាប់តាំងពីឆ្នាំ ២០០៧ ក្នុងចំណោមនោះ មាន ៦នាក់បានបាត់ខ្លួនក្នុងរយៈ
ពេល ១៥ខែមកនេះ។ ជនរងគ្រោះថ្មីនេះបំផុត គឺ បុរសអាយុ ១៩ឆ្នាំ មានឈ្មោះថា Han Yao ជាជនរងគ្រោះដែលបានបាត់ខ្លួនតាំងពីថ្ងៃទី ២៥មេសា។

ក្មេងប្រុសដែលបានបាត់ខ្លួននៅភូមិ Nanmen ក្នុងរយៈពេល ៥ឆ្នាំមកនេះ

នគរបាលបានរកឃើញទូរស័ព្ទចល័ត កាតធនាគារ រួមជាមួយលិខិតផ្សេងទៀតរបស់ Han Yao
នៅក្នុងផ្ទះរបស់ជនសង្ស័យ។

គេបានដឹងថា ឈ្មោះ Zhang Yongming ធ្លាប់ទទួលទោសជាប់ពន្ធនាគារអស់មួយជីវិតកាលពី
ឆ្នាំ ១៩៧៨ ពីបទសម្លាប់មនុស្ស ក្នុងនោះ ជនល្មើសបានកាប់ជនរងគ្រោះជាច្រើនកំណាត់។
ប៉ុន្ដែ ជននេះត្រូវបានលើកលែងទោសកាលពីឆ្នាំ ១៩៩៧ បន្ទាប់ពីជាប់ពន្ធនាគារបាន ១៨ឆ្នាំ។

គួររំឭកថា មុននេះប៉ុន្មានថ្ងៃ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា ក្រុងប៉េកាំង
បានបញ្ជូនអ្នកជំនាញមួយក្រុមមកកាន់ Yunnan ដើម្បីតាមដានការស៊ើបអង្កេតករណីបាត់ខ្លួន
របស់ក្មេងប្រុសជាច្រើននាក់ ក្នុងការស៊ើបអង្កេតនោះ មន្ដ្រីនគរបាល ២ រូបត្រូវបានគេបញ្ឈប់
ពីការងារ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing/Beijingshots