អ្នកចាត់ការទូទៅរបស់អង្គការ ណាសា (Nasa) បាននិយាយថា បេសកម្មចុងក្រោយក្នុង
ការស្រាវជា្រវនូវភាវៈមានជីវិតក្រៅពីភពផែនដី វាពិតជាប្រកបទៅដោយគ្រោះថ្នាក់ផង
ដែរ។ ទន្ទឹមនិងនេះដែរ អ្នកវិទ្យសាស្រ្តមកពីអង្គការមួយនេះ បានបកស្រាយទាក់ទងនិង
បេសកម្មចុងក្រោយរបស់ពួកគេមួយនេះ។

បើយោងទៅតាមទីពិសោធន៏របស់អ្នកវិទ្យសាស្រ្ត បានអោយដឹងថា ពួកគេនិងបញ្ជូនយានអវកាស
មួយដែលមានឈ្មោះថា Curiosity ហើយវានឹងធ្វើការចុះចតនៅលើ Red Planet នៅថ្ងៃទី ៦ អំឡុង
ខែក្រោយនេះ ។

ពួកគេក៏បានបញ្ជាក់បន្ថែមថា ប្រសិនណាបើវាចុះចតបានដោយសុវត្ថិភាព នោះអ្នកវិទ្យសាស្រ្ត
បានរំពឹងទុកថា វានឹងដើរតួយ៉ាងសំខាន់ក្នុងការប្រមូលព័ត៌មានអំពី Mount Sharp និងតំបន់នៅជុំ
វិញទីនោះ គួរបញ្ជាក់ផងដែរថា Mount Sharp គឺជាភ្នំមួយដែលស្ថិតនៅចំកណ្តាល Gale Crater

បើនិយាយពីអង្គការ ណាសា (Nasa) វិញ ពួកគេសង្ឃឹមថា យានអវការមួយនោះនិងធ្វើការចុះចត
បានដោយសុវត្ថិភាពនៅលើផ្ទៃរាបស្មើ ដែលវាស្ថិតនៅជិតបំផុតទៅនឹងភ្នំ Mount Sharp ។ ទន្ទឹម
និងការចុះចតនៅលើភ្នំនេះ ពោលគឺវាស្តិតនៅលើភពមួយដែលមានរយៈចម្ងាយដល់ទៅ 1,5 ដង
បើធៀបទៅនឹងចម្ងាយព្រះអាទិត្យពីភពផែនដី។

ផ្ទុយទៅវិញ បើយោងទៅតាមអ្នកដឹកនាំកម្មវិធីបេសកម្មចុងក្រោយមួយនេះ គឺលោក Doug Mccu-
istion បាននិយាយថា ៖ ជាការពិត ការចុះចតមួយនេះ ក៏វាប្រថុយប្រថានទៅនឹងគ្រោះថ្នាក់ផងដែរ
តែគួរបញ្ជាក់ផងដែរថា ការចុះចតនូវយានអវកាសណាមួយនៅលើភពផ្សេងមួយទៀតនោះ វាតែង
តែប្រឈមនិងហានិភ័យផ្សេងៗជាក់ជាមិនខាន ដូចបេសកម្មមួយនេះជាដើម ។ ដើម្បីអោយជ្រាប
កាន់តែច្បាស់ថាតើ ការចុះចតនោះប្រព្រឹត្តិទៅបានយ៉ាងដូចម្តេច សូមតាមដានទស្សនាវីដេអូឃ្លីប
ខ្លីខាងក្រោមនេះ ៖

<object width="450" height="400" data="http://www.youtube.com/v/PccAYFaLIDw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/PccAYFaLIDw&rel=1" /></object>

ដោយ ៖ រិទ្ធី
ប្រភព ៖ news.sky