អាមេរិកអាចនឹងបានប្រើប្រាស់ទិន្នន័យទទួលបានស្ដីពីប្រព័ន្ធបញ្ជាកំពូលកាំជ្រួច Bulava របស់
រុស្ស៊ីដើម្បីបង្កើតយុទ្ធសាស្ដ្រវាយស្កាត់ក្នុងការធ្វើទំនើបនីយកម្មប្រព័ន្ធការពារជ្រូចផ្លោងរបស់ខ្លួន។

យោងតាមប្រភពព័ត៌មានពីស្ថាប័នអនុវត្ដច្បាប់ ព័ត៌មានស្ដីពីកាំជ្រួច Bulava ត្រូវបានបុគ្គលិកម្នាក់
របស់សម្ព័ន្ធ NPO Avtomatika លក់ទៅអោយប្រទេសមហាអំណាចមួយនៅលោកខាងលិច។

អគ្គនាយកនៃក្រុមប្រឹក្សាសង្គមនៃក្រសួងការពារជាតិរុស្ស៊ី លោក Igor Korotchenko បានទទួល
ស្គាល់ថា ទិន្នន័យនោះ បានធ្លាក់ទៅលើដៃរបស់ CIA របស់អាមេរិក។

វិស្វករ A. Gniteyev ទទួលទោសជាប់ពន្ធនាគារ ៨ឆ្នាំ ពីបទក្បត់ជាតិ

ផែនទីវាយស្កាត់កាំជ្រួច Bulava របស់រុស្ស៊ីដោយប្រព័ន្ធការពារកាំជ្រួចអាមេរិក

គោលការនៃដំណើរការរបស់កាំជ្រួច Bulava របស់រុស្ស៊ី

តុលាការរបស់ខេត្ត Sverdlovsk បានបញ្ចប់សាវនាការកាត់ទោសឈ្មោះ Аleksandr Gniteyev
ជាបុគ្គលិករបស់សម្ព័ន្ធវិទ្យាសាស្ដ្រ និងផលិត NPO Avtomatika(ស្ថាប័នស្រាវជ្រាវកំពូលសម្ងាត់
របស់ប្រទេសរុស្ស៊ី) ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ អោយជាប់ពន្ធនាគារ ៨ឆ្នាំ និងដាក់
អោយស្ថិតក្នុងការគ្រប់គ្រងដ៏តឹងតែងបំផុត ដោយសារបានរំលោភលើមាត្រាទី ២៧៥ នៃច្បាប់
ព្រហ្មទ័ណ្ឌរបស់សហព័ន្ធរុស្ស៊ី៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD