ប្រទេសមួយចំនួនដូចជា ចិន ជប៉ុន កូរ៉េខាងជើង រហូតដល់វៀតណាម និងកម្ពុជា ប្រជាជន
ទាំងអស់ កំពុងត្រៀមខ្លួនទទួលអំណរថ្ងៃបុណ្យសំពះព្រះខែ។ ប៉ុន្ដែ ប្រទេសនីមួយៗ មាន
លក្ខណៈប្រារព្ធេពិធីបុណ្យនេះ ដោយឡែក និងផ្សេៗគ្នា។

ប្រទេសចិន ៖ បុណ្យសែនព្រះខែ ជាពិធីបុណ្យមួយដែលគេប្រារព្ធឡើង នៅពាក់កណ្តាល
សរទរដូវ។ វាជាពិធីបុណ្យមួយដែលគេធ្វើឡើងដើម្បី អបអរនៃរដូវប្រមូលផល។ បុណ្យនេះ
ទៀតសោត ក៏ត្រូវបានគេស្គាល់ថាជាបុណ្យ សែនព្រះខែ ឬ ចុងឈីវជៀ។

សម្រាប់ប្រទេសជប៉ុន ៖ បុណ្យសំពះព្រះខែ គឺគេញ៉ាំបាយដំណើប។ ក្នុងថ្ងៃបុណ្យនេះ
នៅពេលព្រះច័ន្ទរះឡើង ប្រជាជនទាំងអស់នាំគ្នារៀបចំកន្លែង និងនំចំណីដើម្បីធ្វើការបួង
សួង។ ពេលបួសសួងរួចរាល់ហើយ ពួកគេក៏នាំគ្នាញ៉ាំបាយដំណើបបណ្ដើរ គយគន់ព្រះច័ន្ទ
បណ្ដើរ។ ហើយបាយដំណើបដែលគេញ៉ាំក្នុងពិធីនេះ គេហៅថា “នំគយគន់ព្រះច័ន្ទ”។

នៅប្រទេសកូរ៉េខាងជើង ៖ ពិធីបុណ្យសំពះព្រះខែត្រូវបានធ្វើឡើងនៅវេលាថ្ងៃរៀបលិច។
អ្នកចូលរួមក្នុងពិធីបុណ្យនេះ នាំគ្នាគយគន់ព្រះច័ន្ទ និងញ៉ាំនំប៉័ងអាំងដែលមានរាងមូលតូចៗ
ដែលហៅថា នំ Muffins។

ចំណែកប្រទេសវៀតណាមវិញ ៖ ពិធីបុណ្យសំពះព្រះខែត្រូវបានគេចាត់ទុកថា ជាពិធី
បុណ្យសម្រាប់កុមារទៅវិញ។ ក្នុងប៉ុន្មានថ្ងៃមុនពិធីបុណ្យ នៅគ្រប់ទីផ្សារ គេឃើញមានហាង
នានាដាក់លក់នំព្រះខែគ្រប់ប្រភេទ គ្រប់រសជាតិ ជាមួយនឹងគោមតូចៗដ៏ស្រស់ស្អាត និង
របស់របរក្មេងលេងគ្រប់ម៉ាក តាមតម្រូវការរបស់ក្មេងៗទូទាំងប្រទេស។

នៅប្រទេសកម្ពុជា ៖ ពិធីបុណ្យខាងលើត្រូវបានគេហៅថា បុណ្យសំពះព្រះខែ។ ពិធីបុណ្យ
នេះត្រូវគេរៀបចំធ្វើឡើងដំណាលគ្នាជាមួយបុណ្យ អំទូក អកអំបុកសំពះព្រះខែ។ នំសំខាន់
នៅក្នុងកម្មវិធីបុណ្យសំពះព្រះខែគឺ នំចេក អំបុក និងចេកតែម្ដង។

ប្រជាជននាំគ្នារៀបចំនំចំណី និងដាក់សែននៅលើតុ រង់ចាំព្រះច័ន្ទរះឡើងខ្ពស់ ទើបធ្វើពិធី
បួងសួង។ ក្រោយពីបួងសួងរួច ក៏នាំគ្នាអកអំបុក និងសុំសេចក្ដីសុខពីព្រះច័ន្ទ។

ទោះបីជាយ៉ាងណាក៏ដោយ នេះគឺគ្រាន់តែជាការៀបរាប់ខ្លះៗ ចំពោះប្រទេសដែលស្ថិតក្នុងតំ
បន់អាស៊ីយើង ហើយដែលប្រជាពលរដ្ឋបានប្រកាន់ភ្ជាប់នូវទំនៀមទំលាប់ដ៏ល្អ នៃការប្រារព្ធ
ពិធីបុណ្យសែនព្រះខែនេះ៕

ដោយ៖ នារី
ប្រភព៖ NS