CamNews

ចន ច័ន្ទលក្ខិណា និង សាវីន ហ្វីលីព បង្ហាញក្ដីឈឺចាប់ ពេលឃើញក្បួន ផ្សព្វផ្សាយរឿងភាគថៃ ពេញក្រុងភ្នំពេញ

ភ្នំពេញ៖ នៅពេលថ្មីៗនេះ គេឃើញមានវត្តមាន តារាប្រុសស្រី២ដួង បានបង្ហាញអារម្មណ៍ ឈឺចាប់ស្ទើរតែស្រក់ ទឹកភ្នែក អាណិតដល់កុនខ្មែរ នៅពេលដែលឃើញ ខ្សែភាពយន្តថៃ កំពុងតែរីករាលដាល គ្រប់ទីកន្លែងទូទាំងប្រទេស ។នៅក្នុងនោះ ក៏មានស្ថានីយទូរទស្សន៍ ក្នុងស្រុកមួយ បានធ្វើការផ្សព្វផ្សាយ ភាពយន្តភាគថៃ ដោយរៀបចំ ជាក្បួន ដង្ហែយ៉ាងសប្បាយរីករាយ ហាក់បីដូចជាមិនខ្វល់ និងក្រែងរអែងចិត្ត អ្នកសិល្បៈខ្មែរបន្តិចសោះ។ ក្រោយពីឃើញ ក្បួននេះរួច តារា២ដួងនេះ បានបញ្ចេញសារ រៀបរាប់ពីអារម្មណ៍ឈឺចាប់ ខណៈដែលឃើញរឿងភាគថៃ កំពុងតែរីក ផុសផុល ពេញទឹកពេញដី គ្មានមន្រ្តីណាអើតក មកអន្តរាគមន៍ឡើយ។

តាមរយៈសារ ដែលតារាសម្តែងបុរសសង្ហា លោក សាវីន ហ្វីលីព បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួន បានសរសេរឲ្យដឹងថា « អនិច្ចាកុនខ្មែរ ពេលបានឃើញការផ្សាយពាណិជ្ជកម្ម កុនសៀម បែបនេះ RIP Khmer Talents (ចូលរួមរំលែកទុកខ្មែរ ដែលមានទេពកោសល្យ)» ។

នៅក្នុងសាររបស់ លោកដដែល សរសេរជាអង់គ្លេស ដែលមានន័យជាភាសាខ្មែរថា «ទឹកភ្នែករបស់ខ្ញុំ បានស្រក់ចុះ ពេលឃើញ ភាពយន្តថៃទាំងនេះ ធ្វើសកម្មភាពផ្សព្វផ្សាយ នៅទីក្រុងដូចរូបថតបានភ្ជាប់ជួន….. ព្រោះភាពយន្តខ្មែរ នឹងស្លាប់ ទៅឆាប់ៗ ។ តើខ្មែរ ដែលមានទេពកោសល្យទាំងអស់ នឹងរស់នៅបែបណាវិញ? ជាពិសេស សិល្បករ -សិល្បការិនី ដែលចិញ្ចឹមជីវិត ដោយសិល្បៈ…» ។

ជាមួយគ្នានោះដែរ អ្នកមេមាយចាយសម្រស់ ចន ច័ន្ទលក្ខិណា ដែលតែងតែជំទាស់ និងបានធ្វើការតវ៉ា ចំពោះកុនថៃ បញ្ចាំងក្នុងស្ថានីយទូរទស្សន៍ខ្មែរ តាំងពីរដំបូងមក បានបង្ហោះសារខ្លីបង្ហាញ ពីអារម្មណ៍បញ្ចើចបញ្ចើ ខឹងសម្បារ ខ្លាំងថា « មកពីខ្មែរខ្លួនឯងស្រលាញ់ និងថែវប្បធម៌គេ គួរតែរំលាយជាតិសាសន៍ ចូលគ្នាតែម្តងទៅ…» ។

តាមរយៈ សារខ្លី របស់តារាសម្តែងចាស់វស្សា ប្រុសស្រីមួយគូនេះ បានបង្ហាញពីអារម្មណ៍ឈឺចាប់ ក្នុងនាមជាអ្នកសិល្បៈ ហើយបានឃើញការដង្ហែក្បួន ផ្សព្វផ្សាយភាពយន្តថៃ នៅនឹងភ្នែកស្រស់ៗ ហាក់បីដូចជាផ្គើន នឹងការតវ៉ារបស់ អ្នកសិល្បៈខ្មែរ ខណៈដែលឃើញស្ថានីយទូរទស្សន៍ នៅក្នុងស្រុក ក៏ហាក់ចូលរួមលើកកម្ពស់ វិស័យភាពយន្តថៃខ្លាំង ជ្រុលហួសហេតុ ដោយមិនខ្វល់ពីអនាគតភាពយន្តរបស់ខ្មែរ ។ អ្នកសិល្បៈជាច្រើនបានលើកឡើងថា បើសិនជានៅតែ បន្តបែបនេះទៀត តារាសម្តែងក្នុងស្រុក និងអត់ការងារធ្វើ ជាក់ជាមិនខានឡើយ ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ សមាគមសិល្បករខ្មែរ និងសមាគមភាពយន្តកម្ពុជា បានធ្វើបើកកិច្ចប្រជុំ និងលិខិតរួមគ្នាមួយ ផ្ញើជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីជួយអន្តរាគមន៍ ពាក់ព័ន្ធទៅនឹងការចាក់បញ្ចាំងរឿង បរទេស ជាពិសេសភាពយន្តភាគថៃ នៅក្នុងម៉ោងមាស តាមបណ្ដាស្ថានីយទូរទស្សន៍ក្នុងស្រុកនានា និងបានផ្ញើលិខិតនោះជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រសួងព័ត៌មានរួចរាល់ហើយដែរ តែនៅមិនទាន់មានដំណោះស្រាយណាមួយ ឆ្លើយតមមកវិញនោះទេ ពោលហាក់បីដូចជាស្ងាត់ដូចចោរលួចសេះអ៊ីចឹង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល