(ម្ជុលវិទ្យាសាស្រ្ដនុងសួតអតីតប្រធានាធិបតីកូរ៉េ )
ដើមហេតុដំបូងនៃហេតុការណ៍នេះគឺ អតីតប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងលោក Roh Tae-woo បានសម្រេចចិត្តទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែគាត់ចេះតែក្អកមិនឈប់ឈរ។ ទីបំផុតក្រុមគ្រូពេទ្យបានប្រទះឃើញម្ជុលវិទ្យាសាស្រ្ដ ដែលគេប្រើសម្រាប់ចាក់ព្យាបាលជំងឺ បានស្ថិតនៅក្នុងសួតរបស់គាត់។ ក្រុមគ្រូពេទ្យទាំងនោះបានធ្វើការវះកាត់ ដើម្បីយកម្ជុលវិទ្យាសាស្រ្តនោះចេញពីក្នុងសួតផ្នែកខាងស្ដាំរបស់គាត់។
(
អតីតប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងលោក Roh Tae-woo)
បណ្ដាញផ្សព្វផ្សាយក្នុងស្រុករបស់កូរ៉េ បានរាយការណ៍ថា លោកអតីតប្រធានាធិបតី Roh មានអាយុ 75ឆ្នាំ បានចេញពីមន្ទីរពេទ្យនៃសាកលវិទ្យាល័យជាតិក្រុងសេអ៊ូល កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ក្រោយពីគាត់ត្រូវបានគ្រូពេទ្យធ្វើការវះកាត់យកម្ជុលដែលមានទំហំ 6,5cm (រូបខាងក្រោម) នោះចេញ។
លោកវេជ្ជបណ្ឌិតកំពុងតែមានការឈឺក្បាលវិលមុខ គិតមិនចេញ ថាហេតុអ្វីបានជា
មានម្ជុលនៅក្នុងសួតរបស់លោក Roh ទៅវិញ។ ចំណែកឯគ្រូពេទ្យដែលមានជំនាញខាងព្យាបាលដោយចាក់ម្ជុលវិទ្យាសាស្រ្ដវិញ ក៏បាននិយាយដែរថា មិនមានដំណាក់កាលនៃការព្យាបាលណាដែលត្រូវចាក់ម្ជុលលើសួតនោះទេ ហើយក៏មិនអាចចាក់រហូតចូលដល់ខាងក្នុងទាំងមូលអញ្ចឹងដែរ។
លោកវេជ្ជបណ្ឌិត Sung Myung-whun បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯមន្ទីរពេទ្យក្រោយពេលបញ្ចប់ការវះកាត់ថា គាត់មិនអាចរកឃើញមូលហេតុថាហេតុអ្វីម្ជុលអាចចូលទៅដល់ក្នុងសួតនោះទេ។ វាគឺជាករណីដ៏អាថ៌កំបាំងបំផុតសម្រាប់គាត់។
គួររំលឹកដែរថា លោក Roh បានកាន់តំណែងជាប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងចាប់ពីឆ្នាំ 1988ដល់1993។ លោកបានចាប់ផ្ដើមមានសុខភាពទ្រុធទ្រោមចាប់តាំងពីឆ្នាំ 2002 មកម្លេះ នៅពេលដែលគាត់ទទួលការវះកាត់ព្យាបាលក្រពេញប្រូស្ដាត។
(ដោយ៖ Sarika)