CamNews

ផ្ទុះអាវុធ ៦ ម៉ោង កក្រើក នៅឯអាកាសយានដ្ឋាន អន្តរជាតិ ជាលទ្ធផល ស្លាប់មនុស្ស ១៣ នាក់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការ ក្នុងស្រុក ប្រទេស ប៉ាគីស្ថាន ទំព័រសារ ព័ត៌មានបរទេស ស្កាយញូវ បានចេញសម្រង់ អត្ថបទផ្សាយ អោយដឹងថា យ៉ាងហោចណាស់ មនុ ស្សដប់បីនាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីការវាយប្រហារ ពីសំណាក់ ក្រុមភេរវរករ ទៅលើអា កាសយានដ្ឋានអន្តរជាតិ ក្រុង Karachi ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា ក្រុមភេរវរករ ដៃប្រដាប់ដោយសព្វាវុធ ទំនើប និងស្វ័យប្រវត្តិ ក៏ដូចជា​ គ្រាប់បែកដៃនោះ បានសម្រុកចូលទៅវាយប្រហារ អាកាសយានដ្ឋានមួយនេះ មុនពេល រំលងអាធ្រាត្រ ខណៈមានការប្រយុទ្ធយ៉ាងស្វិតស្វាញ បាញ់បោះគ្រាប់ពិត ជាមួយនឹងក្រុមមន្រ្តី ប៉ូលីសមានសមត្ថកិច្ចប្រចាំកន្លែងកើតហេតុ ចំណាយពេល ប្រយុទ្ធដល់ទៅ ៦ ម៉ោង ។

ជាលទ្ធផល មនុស្ស ៣ នាក់ ដែលជាបុគ្គលិកប្រចាំអាកាសយានដ្ឋានបានស្លាប់បាត់បង់់ជីវិតស្រប ពេលដែល បុគ្គលិក ស៊ីវិល ២ នាក់ផ្សេងទៀត មកពី ក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិ ប៉ាគីស្ថាន ក៏ត្រូវបានគេសម្លាប់ដូចគ្នាដែរ ។

គួររំឭកថា ខណៈមានការវាយប្រហារ ដោយបានបំផ្ទុះគ្រាប់បែក យ៉ាងគំហុក រហូតដល់ថ្នាក់ មាន គ្រោះអគ្គីភ័យយ៉ាងសន្ធោសន្ធៅ ក្រុមមន្រ្តីយោធា​ បានចូលដៃ ជាមួួយនឹង មន្រ្តីប៉ូលីស ប្រយុទ្ធត ទល់ជាមួយនឹង ក្រុមភេរវករខាងលើ ។

លោក Asim Bajwa មន្រ្តីជាន់ខ្ពស់ ជាអ្នកនាំពាក្យ អោយ ក្រុមយោធា បញ្ជាក់អោយបានថា ៖ អ្វីៗ ត្រូវបានសម្អាត ខណៈរូបភាព ភ្លើងឆេះនោះ ពុំមានករណីភ្លើងឆេះ ឬក៏ខូចខាត ដល់ យន្តហោះ ណាមួយនោះទេ ពោល ឆាបឆេះ តែសំណង់អាគារតែប៉ុណ្ណោះ ខណៈពេលដែល ជារួម ក្រុមភេរវរ ករ ១០ នាក់ ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការ វាយប្រហារ លើកនេះ ៕

<object width="503" height="431" data="http://www.youtube.com/v/Jr6FUPu_RnU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Jr6FUPu_RnU&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ