CamNews

ក្រុមហ៊ុន Microsoft បង្កើតកម្មវិធីការពារ Windows XPពី ការវាយប្រហារតាមអ៊ីនធឺណិត

ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ WannaCry កាល​ពី​ខែ​មុន គឺ​គ្រាន់​តែ​ជា​​ការព្រមាន​តែប៉ុណ្ណោះ។​ ហើយ​ថ្ងៃនេះ ក្រុមហ៊ុន​ Microsoft បាន​បញ្ចេញ​នូ​វ​កម្មវិធី​ការពារ​ សម្រាប់​ Windows XP និង Server 2003 ដើម្បី​ទប់​ស្កាត់​នូវ​ការ​វាយ​ប្រហារ​ពី​វីរុស​ស្រដៀង​គ្នា​នេះ។

ការ​ផ្តល់​តម្រុយពី​​​វីរុស​ស្រដៀង​គ្នា​នេះ ​បាន​ប្រាប់​អំពី​គ្រោះ​ថ្នាក់ចំពោះ​ ការ​វាយ​ប្រហារ​លើ​សកម្ម​ភាព​រដ្ឋ​ដែល​មាន​សក្តានុពល។ ប៉ុន្តែ​វា​ពុំ​បាន​ប្រាប់​ឲ្យ​ច្បាស់​ពី​រដ្ឋ​ណាមួយ​ទេ ដែល​វា​ជិត​ធ្វើ​ការ​វាយ​ប្រហារនោះ​ទេ។

ហេតុ​នេះ​ហើយបាន​ជា ក្រុមហ៊ុន Microsoft  បាន​បង្កើត​​កម្មវិធី​ការពារ ដែល​​នឹ​ង​ត្រូវ​បាន​បញ្ជូន​តាម​រយៈ​ ​ Windows Update នៅ​ក្នុង Windows 10, Windows 8.1, Windows 7 និង post-2008 Windows Server ។ មិន​តែ​ប៉ុណ្ណោះ​ ក្រុមហ៊ុននេះ ក៏​បាន​បង្កើត​កម្មវិធី​ការពារ​ សម្រាប់​ការ​ដោតឡូត និង​តម្លើង​លើ​ versions ដែល​មិន​មាន​ការ​ការពារ​ រួមទាំង​ Windows XP និង Windows Server 2003 ផង​ដែរ​ ព្រោះ​កម្មវិធី​ទាំង​ពីរ​នោះ​នៅ​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ពាណិជ្ជករ​ជា​ច្រើន​ឆ្នាំ។

ការ​ updates​ ថ្មី​នេះ អាច​រក​បាន​តាម Microsoft Download Center ឬនៅ​ក្នុង​ Update Catalog។ ការ​ updates​ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ ការ​ពារ​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ពី​វីរុស​ស្រដៀង​នឹង​ WannaCry។

​ពេល​មាន​សំណួរ​ថា​តើ​ ក្រុមហ៊ុន​ធ្លាប់​បាន​ទទួល​សា​រព្រមាន​ពី​ការ​វាយ​ប្រហារ​ ពី​អ្នក​ស្រាវជ្រាវ​សន្តិសុខ និងភ្នាក់ងារ​រដ្ឋាភិបាលឬទេ អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន Microsoft  បាន​ធ្វើ​ការ​បដិសេធ​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ការប្រកាស​ឲ្យ​ប្រើ​ប្រាស់​ updates គឺ​ល្អ​ក្នុង​ការ​ការពារ​ទុកជា​មុន៕

ប្រភព៖ zdnet

ប្រែសម្រួល៖ High