CamNews

បាតុកម្មចិនប្រឆាំងជប៉ុន ឈានដល់ថ្ងៃទីពីរ

បាតុកម្ម​ដ៏​ក្តៅ​គគុក​ ប្រ​ឆាំង​ប្រ​ទេស​ជប៉ុន បាន​ផ្ទុះឡើង​នៅ​តាម​ក្រុង​នានារបស់ចិន​ ​ក្នុងថ្ងៃ
អាទិត្យ ដែល​ជាថ្ងៃ​ទីពីរនៃ​ការតវ៉ា​ដែល​ក្លាយ​ជា​ហិង្សា ខណៈ​រដ្ឋា​ភិ​បាល​កំពុង​រកវិធីដោះ
ស្រាយ​បញ្ហា​ជាច្រើន នៅមុន​​ការ​ស្នង​តំណែង​​ថ្នាក់​ដឹក​នាំនៃប្រទេសនេះ។

បាតុកម្ម តវ៉ាលើបញ្ហា​ប្រ​ជុំកោះ​ដែល​ប្រ​ទេស​ចិន និងជប៉ុន​បាន​ទាម​ទារ​ បានផ្ទុះឡើងនៅ
​ក្នុង​ក្រុង​ប៉េកាំង និង​ក្រុង​ជាច្រើន​ទៀត​កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ពេល​ដែល​ក្រុម​បាតុករ ឡោម
ព័ទ្ធស្ថាន​ទូត​ជប៉ុន ដោយ​គប់​ដុំ​ថ្ម ពង​មាន់ និង​ដប​ ខណៈដែលក្រុម ប៉ូលិស​ប្រ​ឆាំង​កុបកម្ម
ដែលប្រ​ដាប់​ដោយ​ខែល និង​ដំបងគ្រប់​ដៃ មានវត្ដមាននៅកន្លែងកើតហេតុ ។

ក្រៅពីក្រុង​ប៉េកាំង ក៏នៅមានក្រុងដទៃទៀតរបស់ចិន គេឃើញក្រុម​បាតុករ បាន​ចូលលួច​
របស់របរនៅ​តាម​ហាង​ទំនិញ និង​បាន​វាយ​ប្រ​ហារ​រថយន្ត​ជនជាតិ​ជប៉ុនផងដែរ។

​ទូរទស្សន៍ជប៉ុន NHK បានឲ្យ​ដឹងថា ក្រុម​អ្នក​តវ៉ាមួយចំនួន បាន​ទម្លាយ​ចូល​ទៅ​ក្នុង​រោង​ចក្រ​
របស់​ជប៉ុន រាប់​សិប​កន្លែង នៅ​ក្នុង​ក្រុង​ Qingdao ទៀងផង៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT