CamNews

នគរបាល ប៉ុស្តិ៍ច្បារអំពៅ២ ចាប់ខ្លួនពូ ក្រោយរំលោភ ក្មួយស្រី បានសម្រេច ចប់ចុងចប់ដើម

ភ្នំពេញ : បុរសជនជាតិ វៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីជនរងគ្រោះប្តឹង ពីបទ រំលោភក្មួយស្រីមិនទាន់គ្រប់អាយុ និងមានសតិមិនល្អ ហើយត្រូវនាំខ្លួន យកទៅសាកសួរ និងបញ្ជូនបន្ត ទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការ តាមច្បាប់ ។

លោក ទេព បូរ៉ា នាយប៉ុស្តិ៍ច្បារអំពៅ២ បាននិយាយថា ក្រោយទទួលពាក្យបណ្តឹងនៅម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥រួចមក សមត្ថកិច្ចប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យភ្លាម នៅម៉ោង១២យប់ថ្ងៃដដែល នៅចំណុចផ្ទះជួល ផ្លូវ៣៥៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ក្រោយពីជនសង្ស័យប្តឹងចោទថា បានរំលោភក្មួយស្រីវ័យអនិតិជន១៤ឆ្នាំ កាលពីវេលាម៉ោង៦ និង៤៥នាទីព្រលប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥  ចំណុចផ្ទះជួល  ផ្លូវ៣៦៧ ភូមិ កណ្តាល សង្កាត់ច្បារអំពៅ២  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ វិន ធីញ៉ុង អាយុ ១៤ឆ្នាំ មានមុខរបរសុីឈ្នួលលាងកែវតាមហាងកាហ្វេ និងស្នាក់ នៅជាមួយពូ  ដែលជាជនសង្ស័យ ឈ្មោះ ហែម សុខន ហៅយ៉ាវ ហៅពៅ អាយុ៤២ឆ្នាំ ជាជនជាតិ វៀតណាម ។

បើតាមការបញ្ជាក់ពី មន្រ្តីនគរបាល និងតាមការអះអាង ពីបងស្រី ក្មេងស្រីថា ខណ:ជនរងគ្រោះនៅផ្ទះ ម្នាក់ឯង ពេលនាង (បងស្រី) ចេញទៅក្រៅមួយភ្លេត ក៏ត្រូវពូបង្កើតហៅទៅផ្ទះរបស់ខ្លួនក្បែរនោះ បន្ទាប់មកក៏ចាប់រំលោភតែម្តង ។ ពេលត្រលប់មកវិញ ដើររកប្អូនស្រីមិនឃើញនៅផ្ទះ ហើយក៏បាន ទៅរកនៅ កន្លែងធ្វើការរបស់នាងមិន ឃើញទៀត នាងខ្ញុំក៏នាំគ្នាដើរ រកនៅតាមមាត់ទន្លេ និងកន្លែង ផ្សេងៗទៀត រហូតដល់ម៉ោង១១យប់ នាងខ្ញុំបានមករកប្អូនស្រី នៅផ្ទះជួលពូពៅ (ជនសង្ស័យ) ក៏ ឃើញប្អូនស្រី នាងនៅក្នុងផ្ទះពូពៅ នាងខ្ញុំក៏សួរប្អូនស្រី ហើយនាងបានប្រាប់ថា ពូពៅ នាំមកចាប់ រំលោភនៅក្នុងផ្ទះ ។ គ្រាន់តែលឺដូចនេះ នាងខ្ញុំក៏ប្តឹងសមត្ថកិច្ចអោយ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហែម សុខន ហៅពៅ នេះតែម្តង ។

សមត្ថកិច្ចបានលើកឡើងថា  ជនរងគ្រោះជាមនុស្សមានសតិមិនប្រក្រតី និងមិនគ្រប់អាយុ មិន តែប៉ុណ្ណោះ ជនរងគ្រោះក៏ធ្លាប់ត្រូវបានជនសង្ស័យរំលោភម្តងរួចទៅហើយ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល