ឥឡូវនេះមិត្ដនារីប្រហែលជាក្លាយជាម្ដាយគេទៅហើយ ប៉ុន្ដែអ្នកប្រហែលជានៅចងចាំគ្រាដំបូង ដែលអ្នកបានចាប់ ផ្ដើមរួមភេទ។ សម្រាប់មនុស្សមួយចំនួន ការរួមភេទគ្រាដំបូងអាចជាបទពិសោធន៍ដ៏អស្ចារ្យ ប៉ុន្ដែសម្រាប់មនុស្សមួយចំនួនទៀត អាចមានអារម្មណ៍ធុញទ្រាន់ ពិបាក ឬឈឺចាប់អំឡុងពេលរួមភេទ។ យោងតាមមូលនិធិវេជ្ជសាស្រ្ដ Palo Alto បានឱ្យដឹងថា អ្នករៀបចំទិដ្ឋភាពផ្លូវចិត្ដ និងផ្លូវកាយ សម្រាប់ការរួមភេទបានកាន់ប្រសើរប៉ុនណា អ្នកក៏កាន់តែទទួលបានលទ្ធផលប្រសើរ ពីការរួមភេទគ្រាដំបូងដែរប៉ុណ្ណោះដែរ។

សម្ពាធផ្លូវកាយ និងផ្លូវចិត្ដ៖ យោងតាមគេហទំព័រ Avert បានឱ្យដឹងថា ក្មេងវ័យជំទង់មួយចំនួនទទួលសម្ពាធផ្លូវចិត្ដជាខ្លាំង ចំពោះការបាត់បង់ព្រហ្មចារីយ៍។ សភាពត្រូវគេបង្ខំឱ្យរួមភេទ គឺមិនមែនជាហេតុផលត្រឹមត្រូវ ក្នុងការចាប់ផ្ដើមរួមភេទគ្រាដំបូងនោះឡើយ ហើយវាអាចនាំទៅរកបញ្ហាដ៏ធំធេង និងមានអារម្មណ៍សោកស្ដាយជាខាងក្រោយ។ ក្មេងវ័យជំទង់មួយចំនួន អាចមិនទាន់ត្រៀមចិត្ដរួមភេទគ្រាដំបូងនៅឡើយ ហើយក្មេងវ័យជំទង់មួយចំនួនទៀតមានជំនឿប្រពៃណីមួយថា ការរួមភេទមុនពេលរៀបការធ្វើឱ្យខូចទំនៀមទម្លាប់ និងប្រពៃណី។

ការមានផ្ទៃពោះ៖ ស្រ្ដីអាចមានផ្ទៃពោះ នាគ្រាដំបូងដែលនាងរួមភេទ។ ហេតុដូច្នេះស្រ្ដីជាម្ដាយគួរពន្យល់ណែនាំកូនស្រីពីសារៈសំខាន់ នៃការប្រើប្រាស់វិធីពន្យារកំណើត។ ប្រសិនបើជម្រើសពន្យារកំណើតមិនមែនជាការប្រើស្រោមអនាម័យ គូស្នេហ៍ថ្មីថ្មោងក៏គួរនៅតែប្រើស្រោមអនាម័យដែរ ពីព្រោះក្នុងន័យ ដើម្បីការពារជំងឺកាមរោគ។

ព្រួយចិត្ដ៖ មនុស្សមួយចំនូនអាចមានអារម្មណ៍អៀនខ្មាស ចំពោះការបង្ហាញរាងកាយអាក្រាត ហើយមានអារម្មណ៍មិនស្រួលក្នុងចិត្ដ។ ចូរពន្យល់ណែនាំកូនវ័យជំទង់របស់អ្នកថា ប្រសិនបើគាត់មានអារម្មណ៍មិនស្រួលក្នុងចិត្ដ ឬមានអារម្មណ៍អៀនខ្មាស នោះមានន័យថា គាត់អាចមិនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការរួមភេទនោះទេ។

ឈឺចាប់៖ ចូរពន្យល់ឱ្យកូនរបស់អ្នកដឹងថា ជួនកាលការរួមភេទគ្រាដំបូងអាចបណ្ដាលឱ្យឈឺចាប់។ ស្រ្ដីមាននូវសន្ទះព្រហ្មចារីយ៍ ដែលជាស្បែកដ៏តូចមួយដុំ គ្របដណ្ដប់រន្ធទ្វារមាស ដែលអាចធ្វើឱ្យឈឺចាប់ ឬហូរឈាម នៅពេលវាត្រូវដាច់រហែក។ ពេលរួមភេទគ្រាដំបូង ទ្វារមាសស្រ្ដីអាចមិនរអិល ឬមិនមានសំណើម បង្កជាការពិបាក សម្រាប់លិង្គរបស់បុរសក្នុងការស៊កបញ្ចូលទៅក្នុងទ្វារមាស។ រាងកាយរបស់ស្រ្ដីត្រូវការពេលវេលាប្រហែល ៨នាទី ក្នុងការផលិតចេញទឹករំអិលគ្រប់គ្រាន់ ដើម្បីទទួលការវាយលុកពីបុរស នេះបើយោងតាមមូលនិធិវេជ្ជសាស្រ្ដ Palo Alto។

មិនឈានដល់ចំណុចកំពូល៖ ជួនកាលបុរស និងស្រ្ដីមិនអាចឈានដល់ចំណុចកំពូលនោះទេ ពេលពួកគេរួមភេទគ្រាដំបូង។ បញ្ហានេះអាចបណ្ដាលមកពីភាពអៀនប្រៀន ឬការព្រួយចិត្ដ។ ប្រសិនបើក្មេងស្រីវ័យជំទង់បារម្ភអំពីការឆ្លងជំងឺកាមរោគ បារម្ភពីអត្ថន័យនៃការរួមភេទនៅក្នុងសម្ព័ន្ធភាព ឬហេតុផលណាមួយនោះ នាងមិនអាចរីករាយចំពោះការរួមភេទនោះទេ។ ការចេញទឹកកាមលឿនរហ័ស តែងកើតមានជាធម្មតា ចំពោះបុរសពេលរួមភេទគ្រាដំបូង ហើយវាអាចជាហេតុផលមួយទៀត ធ្វើឱ្យស្រ្ដីមិនអាចឈានដល់ចំណុចកំពូល៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព ៖ lovepanky