ភ្នំពេញ៖ អ្នកដឹកនាំសម្តែង បទចម្រៀង របស់ផលិតកម្មសាន់ដេ លោក មករា ខូល ថ្មីៗនេះ បានជួបរឿងដ៏រន្ធត់ចិត្ត មួយ ខណៈដែលលោកកំពុង អង្គុយលេងសុខៗស្រាប់ តែមានជនសង្ស័យ២នាក់ បានចុះពីលើរថយន្តស៊េរីទំនើប មួយគ្រឿងដកកាំភ្លើងខ្លី ចេញពីចង្កេះភ្ជង់គំរាមបាញ់ មកលើខ្លួន ដែលមិនបានដឹងរឿងអ្វីបន្តិចសោះឡើយ។

អ្នកដឹកនាំប្រចាំផលិតកម្ម សាន់ដេ លោក មករា ខូល បានសរសេររៀបរាប់ ពីហេតុការណ៍នេះថា ខណៈដែលលោក និង មិត្តភក្តិម្នាក់ទៀតកំពុងអង្គុយ ជជែកគ្នាសុខៗ ស្រាប់តែមានជនមិនស្គាល់មុខដែលមានគ្នាពីរនាក់ដែរនោះ បាន ចុះពីលើរថយន្តស៊េរីទំនើបមួយគ្រឿង ហើយបានដើរសំដៅមករកលោក និងយកកាំភ្លើងភ្ជង់គំរាមតែម្តង។ ប៉ុន្តែភ្លាមៗ នេះ បន្ទាប់ពីមានការការសួរនាំជនខាងលើ ពួកគេ ក៏បានទោស និងដើរចូលឡានបើកចេញទៅវិញ ដោយមិនបាន បង្កគ្រោះថ្នាក់ ណាមួយឡើយ។

តាមរយៈសារ ដែលត្រូវបានបង្ហោះ នៅលើហ្វេសប៊ុក លោកមករា ខូល បានលើកឡើងបែបនេះថា អង្គុយវិមានឯករាជ្យ សុខៗគេចុះពីលើឡាន ដកកាំភ្លើងភ្ជង់ ហើយនិយាយថា ហែងកំឈ្លើយ….។ គិតទៅសម័យនេះ មានអាវុធកាន់ គឺខ្លាំងចឹងហ្មង តែអត់អីទេ ខ្ញុំចាំមុខបងឯងហើយអរគុណបង……។ លោកបានបន្ថែមថា ប្រយ័ត្នផងបងប្អូន នៅហ្នឹង..! (Camery black) »។

ពាក់ព័ន្ធនឹងហេតុការណ៍ ដ៏ព្រឺព្រួចនេះ លោក មករា ខូល បានប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នេះឲ្យដឹងថា លោកពិតជាបានជួបបញ្ហានេះមែន។ ប៉ុន្តែមិនអីទេ ព្រោះវាគ្រាន់តែជាការយល់ច្រឡំ បន្តិចបន្តូច តែប៉ុណ្ណោះ គ្មានរឿងធំដុំទេ។ អត់អីទេ គ្រាន់តែជារឿងយល់ច្រឡំ។

បើតាមការឲ្យដឹងបន្ថែមពី លោក មករា ខូល បាននិយាយថា ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង ៣ឬ៤ទៀបភ្លឺ ឈានចូលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ ខណៈដែលលោក និងមិត្តភក្តិម្នាក់ទៀត បាននាំគ្នាទៅអង្គុយលេងនៅទីនោះ(ម្ដុំវិមានឯករាជ្យ) ដើម្បីលំហែអារម្មណ៍ បន្ទាប់ចេញពីញ៉ាំអាហារ ជាមួយគ្នា។ ប៉ុន្តែមិននឹកស្មានថា មានរឿងនេះកើតឡើងសោះ។ លោកថា ក្រោយពីមានរឿងយល់ច្រឡំបែបនេះហើយ ភាគីម្ខាងទៀតក៏បានសុំទោសរួច ក៏បានឡើងឡានជិះចេញទៅបាត់។ លោក មករា ខូល បានអះអាងថា ខ្លួនមិនធ្លាប់មាន ជម្លោះជាមួយនណាម្នាក់ឡើយ ពីមុនទេ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល