(អាមេរិក)៖ ហេតុការណ៍ឃាតកម្មមួយ បានកើតឡើងនៅក្នុងរដ្ឋ Arizona សហរដ្ឋ អាមេរិក គឺបុរសម្នាក់បានបាញ់សម្លាប់ មិត្តភក្តិរបស់ខ្លួន ខណៈដែលព្យាយាមដាស់ជនរងគ្រោះ ឲ្យភ្ញាក់ឡើងពីដំណេក។ ជនសង្ស័យអាយុ១៩ឆ្នាំ ឈ្មោះ Nathaniel Thomas នៅថ្ងៃកើតហេតុ គេបានទាញកាំភ្លើងចេញមករួចកេះកៃ បាញ់ចំក្បាលបុរសជាមិត្តភក្តិ ឈ្មោះ Gage Bodenheimer បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងអាគារស្នាក់នៅ ស្ថិតនៅផ្លូវ 400 N. Coronado។

ពីដំបូង Thomas ប្រាប់ប៉ូលីសថា ខ្លួនបាញ់អ្នកមកឈ្លានពានរំខានប៉ុណ្ណោះ ដល់ចុងក្រោយគេនិយាយថា ទាញកាំភ្លើងបាញ់ដោយគិតថា វាគ្មានគ្រាប់ទេក្នុងបំណងដាស់មិត្តភក្តិ កំពុងដេកឲ្យភ្ញាក់ឡើង ក៏ជ្រុលដៃបាញ់មិត្តស្លាប់តែម្តង។ ទោះបីយ៉ាងណាសមត្ថកិច្ច មិនជឿលើការអះអាងនេះឡើយ ហើយ Thomas ក៏ត្រូវបានប៉ូលីសបញ្ជូន តុលាការរង់ចាំការកាត់ទោស ពីបទមនុស្សឃាត៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី