ព័ត៌មានស្តីពីរឿងដែល Apple នឹងឈប់ប្រើប្រាស់ បណ្តាបន្ទះ chip ដែលផលិតដោយ Samsung
បានលេចចេញជាយូរមកហើយ ប៉ុន្តែសំណួរបានចោទសួរថា "តើពេលណាទៅ"? មកដល់ថ្ងៃនេះ
ទើបយើងទទួលបានចម្លើយឆ្លើយតប។

គេហទំព័របច្ចេកវិទ្យា SlashGear បាននាំសំដីពីកាសែតកូរ៉េខាងត្បូងមួយ ឲ្យដឹងថា Apple បាន
សម្រេចចិត្តជួល TSMC (ក្រុមហ៊ុនផលិត chip លេខមួយរបស់តៃវ៉ាន់) ដើម្បីផលិតបន្ទះ chip
ឧបករណ៍ Mobile បន្ទាប់របស់ខ្លួន។

តាមប្រភពព័ត៌មាននេះ បន្ទះ chip A7 នឹងត្រូវបានបង្ហាញខ្លួននៅពាក់កណ្តាលដើមឆ្នាំក្រោយ និង
នឹងប្រើប្រាស់បច្ចេកវិទ្យា 20nm ថ្មីបំផុត។ ការដែល Apple ឈប់សហការជាមួយ Samsung នឹងបង្ក
ឲ្យមានបញ្ហាលំបាកច្រើនដល់ Samsung: ក្រុមហ៊ុនកូរ៉េខាងត្បូង នឹងត្រូវបញ្ឈប់ដំណើរការមូលដ្ឋាន
ផលិតជាច្រើន ដោយសារតែតម្រូវការ chip សម្រាប់ iPad និង iPhone ពេលបច្ចុប្បន្ន កំពុងតែមាន
បរិមាណដ៏ច្រើន។

តាមប្រភពពីកាសែតកូរ៉េដដែលបានឲ្យដឹងថា chip A7 នឹងមិនមានមុខនៅលើគំរូ iPhone ជំនាន់
បន្ទាប់ឡើយ ពោល iPhone 5S នឹងប្រើប្រាស់ chip A6X ជំនួសវិញ៕

ដោយ៖ សិលា
ប្រភព៖ VReview