ភ្នំពេញ៖ បន្ទាប់រឿង "ម៉េចដែរ..ខ្លាចអត់?" ដែលបានថតដោយ ផលិតកម្ម អាយឌូ យូឌូ រួមសម្ដែងដោយលោក ណុបបាយ៉ារិទ្ធ និង ដឹកនាំសម្ដែងដោយ លោក ណុប សម្បត្តិ បានដាក់បញ្ចាំងរួចមក មានទស្សនិកជនជាច្រើន បានទៅទស្សនាបាក់ទឹកបាក់ទឹក ។ ប៉ុន្តែស្របពេលជាមួយនឹង ភាពជោគជ័យ ក៏មានមតិរិះគន់ ពីសំណាក់អ្នកទស្សនា ។

ក្នុងពិភពសិល្បៈពោរពេញ ទៅដោយការប្រកួតប្រជែង ក្រុមគ្រួសារត្រកូល ណុប អាចនិយាយបានថា ជាក្រុមគ្រួសារមួយ សម្បូរទៅដោយធនធានមនុស្ស ដែលមានសមត្ថភាពខ្ពស់ ក្នុងពិភពសិល្បៈ ដូចជា តារាចម្រៀង ណុប បាយ៉ារិទ្ធ តារាចម្រៀង និងជាអ្នករៀបចំកម្មវិធី លោក នីកូ កវីនិពន្ធ ណុបសិទ្ធកា និង លោកណុប សម្បត្តិ ជាឪពុកនិងមេគ្រួសារ ក៏ជាអ្នកដឹកនាំរឿង ដ៏ល្បីល្បាញមួយរូបផងដែរ ។

កន្លងមកគ្រួសារនេះ បានផលិតរឿងល្បីល្បាញ ជាច្រើនមកហើយ ដូចជា "ភូមិគ្រឹះចម្លែក" និងរឿងដទៃទៀត ។ សម្រាប់រឿង "ម៉េចដែរ ខ្លាចអត់?" ដែលបានដាក់បញ្ចាំង នៅរោងកុន អន្តរជាតិចំនួនពីរ គឺ លេជេន និង ស៊ីនេផ្លិច ដែលនៅតែបញ្ចាំងរាល់ថ្ងៃ។ ទស្សនិកជនមួយចំនួនបាន កោតសរសើចំពោះ ក្រុមគ្រួសារនេះ ដែលបានផលិតរឿង ដើម្បីលើកស្ទួយតំលៃភាពយន្តខ្មែរ ពិសេសការរចនាម៉ូដសម្លៀកបំពាក់ជាង១០០ ម៉ូដ សម្រាប់ថតរឿងនេះ ពិតជាមានលក្ខណៈ ប្លែកភ្នែកចំឡែកអារម្មណ៍ ដែលគេដឹងថា ម៉ូដទាំងនោះ គឺស្ថិតក្រោមការ រចនារបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ ។

អ្វីដែលទស្សនិកជន ពិបាកទទួលយក គឺការកាត់ប្លង់របស់រឿងនេះ គឺរញ៉េរញ៉ៃ មើលមិនយល់ ដូចជាវគ្គ នាង រ៉ូលែម ទៅលួចយកពេជ្ររបស់នាង កែវ ( គង់ ច័ន្ទស្រីមុំ ) ម្ដងមើលទៅលួច ក្រោយពេលនាងកែវស្លាប់ តែមានឈុតក្រោយមួយទៀត បែរជានិយាយថា លួចមុននាងកែវស្លាប់ ដែលអ្នកទស្សនាឆ្ងល់ថា ម៉េចក៏រញ៉េរញៃម្ល៉េះ ? ចំណែកឈុតខ្លះ ក៏មានលួចចំឡងពីប្រទេសជិតខាងដែរ តែមិនទាំងស្រុងនោះទេ ។

អ្វីដែលមិនអាចទទួលយកបាន គឺឆ្នាំ២០១៤ទៅហើយ នៅមានកុនបញ្ចូលសំឡេងទៀត ប្រៀបបាននឹងកុន នាទស្សវត្ស៩០ ។ ទស្សនិកទាំងនោះ ស្ដាយណាស់ ព្រោះចង់ឮសំលេងកំពូល អ្នកសិល្បៈល្បីប្រើប្រាស់សំឡេងផ្ទាល់ដើម្បីញុំាងខ្សែភាពយន្តឲ្យកាន់តែ មានភាពរស់រវើក ។

លោក ណុប បាយ៉ារិទ្ធ ក៏ធ្លាប់ឡើងបកស្រាយ ពីខ្សែភាពយន្តនេះ ក្នុងកម្មវិធី ស៊ីធីអិន ប៉ុស្តិ៍លេខ២១ ដែរ ថាជាស្នាដៃមួយកើតចេញពីការរួមគ្នា របស់លោក និងមិត្តភក្តិ រួមទាំងក្រុមគ្រួសារ ដោយសសហការជាមួយនឹង ផលិតកម្មអាយឌូ យូឌូ ។ តែយ៉ាងណាលោកព្យាយាមឲ្យកាន់តែល្អ សម្រាប់ខ្សែភាពយន្តក្រោយៗទៀត ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល