(អង់គ្លេស)៖ និស្សិតស្រីវ័យក្មេង ជនជាតិអង់គ្លេសម្នាក់ វិះតែនឹងបាត់បង់ជីវិត បន្ទាប់ ពីនាងសម្រេចចិត្ត ឲ្យគ្រូពេទ្យចាក់បញ្ចូលរាងកាយ នូវថ្នាំម្យ៉ាងជាប្រភេទថ្នាំចាក់ បង្ការរោគដែលពួកគេ ចង់ធ្វើតេស្តប្រភេទថ្នាំថ្មីនេះ ដើម្បីចង់ដឹងថា តើវាអាចជួយការពារជំងឺ ដល់កុមារបានដែរឬទេ។

Sian Rogers អាយុ២២ឆ្នាំរៀន នៅឯសាកលវិទ្យាល័យ Oxford Brookes ត្រូវបានគ្រូពេទ្យចាក់ថ្នាំ ប្រភេទ Salmonella Typhi ដែលវាមានលក្ខណៈ ដូចនឹងថ្នាំគ្រុនពោះវៀនដែរ ទៅក្នុងខ្លួននាងដោយប្តូរនឹងការ ផ្តល់ប្រាក់ចំនួន $4300 ឲ្យនិស្សិតស្រីរូបនេះ ដែលនាងចង់បានប្រាក់ យកទៅទិញរថយន្ត។ កាលពីឆ្នាំមុន Rogers ក៏ធ្លាប់ឲ្យគ្រូពេទ្យចាក់ថ្នាំ ការពារជំងឺ ebola ម្តងដែរ ដើម្បីប្តូរនឹងប្រាក់ចំណាយ លើការធ្វើដំណើរកំសាន្ត ទៅកាន់រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ហើយម្តងនេះ នាងក៏សម្រេចចិត្តធ្វើបែបនេះទៀត ព្រោះនាងគិតថាអាចរកប្រាក់បានផង និងរួមចំណែកជួយព្យាបាលជំងឺដែរ។

គ្រូពេទ្យនិយាយថា បច្ចុប្បន្នថ្នាំចាក់បង្ការរោគគ្រុនពោះវៀន មិនអាចផ្តល់ឲ្យក្មេងបានទេ និងអាចធ្វើបានតែលើមនុស្សពេញវ័យ ប្រមាណតែ៦០ភាគរយប៉ុណ្ណោះ។ គ្រូពេទ្យបានឲ្យ Rogers ផឹកទឹកលាយសូដាមួយកែវ បន្ទាប់មកក៏ឲ្យនាងផឹកទឹក ដែលមានបាក់តេរីផងដែរ កាលពីសប្តាហ៍ទីមួយ Rogers មានអារម្មណ៍ធម្មតាទេ ប៉ុន្តែចូលដល់សប្តាហ៍ទីពីរ នាងក៏ស្រាប់តែធ្លាក់ខ្លួនឈឺ ដេកដួលតែម្តង តែចាត់ទុកថាសំណាងហើយ ដែលនិស្សិតរូបនេះ មិនរងគ្រោះថ្នាក់ដល់ជីវិត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី