CamNews

ក្រសួង​ធន​ធាន​ទឹក​ព្យាក​រណ៍​ថា នៅ​រសៀល​ថ្ងៃ​នេះ មាន​ភាគ​រយ​ភ្លៀង​ធ្លាក់ខ្ពស់, សូមឲ្យអ្នកចូលរួមទស្សនា

(ភ្នំពេញ)៖ នៅវេលាម៉ោង៧យប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ នឹងមានព្រឹត្តិការណ៍ប្រកួត​បាល់​ទាត់ វគ្គ​ជម្រុះ​ពាន​រង្វាន់​ប្រចាំ​ទ្វីប​អាសីុ AFC Asian Cup 2019 ជើង​ទី​២ រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះ​ក្រុម​ជម្រើស​ជាតិ​ចិន​តៃ​បិុ (China Taipei) នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា ដែលគេរំពឹងថា នឹងមានអ្នកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ។

ជាមួយចំនួនមនុស្សរាប់មឺុននាក់​​ ដែលនឹងចូលរួមទស្សនាការប្រកួតបាល់ទាត់នាព្រលប់ថ្ងៃនេះ ខាង​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និ​យម បានព្យាករណ៍ថា នៅរសៀលថ្ងៃនេះ ភាគរយនៃការធ្លាក់ភ្លៀង នឹង​កើត​ឡើង​ខ្ពស់ ដូច្នេះ​ក្រសួង​ធន​ធាន​ទឹក សូម​ជូន​ដំណឹង​ទុក​ជា​មុន ដើម្បីឲ្យអ្នកចូលរួមទស្សនា អាចត្រៀមអាវភ្លៀង ចៀសវាងការផ្អើកឈូរឆរ អាចនាំឲ្យមានគ្រោះថ្នាក់ ពីព្រោះតែចំនួនមនុស្ស ច្រើនពេក ហើយអាចនាំគ្នារត់នៅពេលមេឃធ្លាក់ភ្លៀង។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា «បញ្ហាសំខាន់គឺទាញ​អារម្មណ៍​ឲ្យ​បាន​ដឹង​មុន ព្រោះ​មនុស្ស​ពេញ​ស្តាត បើផ្អើលនឹងភ្លៀងធ្លាក់ដំបូងហើយរត់ឈូរឆរ យើងមិនដឹងថា មានអ្វីខ្លះត្រូវកើតឡើងទេ ម្យ៉ាងវិញទៀត សម្រាប់រាជធានីភ្នំពេញ នឹងមានភាគរយនៃការភ្លៀងខ្ពស់ នៅរសៀលនេះ»។

លោក ចាន់ យុត្ថា បានថ្លែងថា បើគ្មានភ្លៀង គឺជាធម្មតា តែតាមការព្យាករណ៍នោះបង្ហាញថា នឹង​មាន​ភ្លៀង​ធ្លាក់ ចឹង​គួរ​អ្នក​ចូល​រួម​ទស្សនា​កុំ​ភ្ញាក់​ផ្អើល នាំគ្នារត់ដែលអាចបង្កគ្រោះថ្នាក់ពីព្រោះ មនុស្សច្រើនណាស់ ដែលនឹងចូលរួមទស្សនានោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង