ក្រុមហ៊ុនទឹកដោះគោមួយរបស់ប្រទេស កាណាដា ឈ្មោះ Dairy Queen ទើបតែបានផលិត
នំ Cake យក្សដើម្បីបំបែកឯកទក្តកម្មពិភពលោក នាពេលកន្លងទៅថ្មីៗនេះ ។
នំនេះត្រូវបានមេចុងភៅប្រាប់អោយដឹងថា ដើម្បីបាននំ Cake យក្សនេះគឺត្រូវចំណាយម្សៅ
ការ៉េមអស់ 9000 គីឡូក្រាម នំម្យ៉ាងស្តើងៗតូចៗ រឺនំ ប៊ីស្គីតចំនួន 91គីឡូក្រាម ទឹកកក ចំនួន
136 គីឡូក្រាម និងនំ Oreo ។ នំយក្សនេះធ្លាប់បានទទួលជ័យជំនះម្តងរួចមកហើយនៅក្នុង
ប្រទេស ចិន ក្នុងឆ្នាំ 2006 ដែលនំ Cake នោះមានទំងន់ 8000 គីឡូក្រាម ។
បើតាមលោក Denise Hutton នាយករងនៃក្រុមហ៊ុនផ្នែកទីផ្សារបានអោយដឹងថា ពួកគេត្រូវ
ចំណាយពេលជាងមួយឆ្នាំដើម្បីសំរេចចេញជាគំរោងផលិតនំ Cake យក្សនេះ។ តែកន្លងទៅ
រយៈពេល 30ឆ្នាំ ទើបពួកគេចាប់ផ្តើមផលិតចំនួន 52.000.000 នំ ក្នុងរូបភាពមួយដើម្បីទទួល
ទានធម្មតាប៉ុណ្ណោះ ។
ដោយឡែកនំ Cake យក្សដែលទើបតែបានកត់ត្រាចូលក្នុងកំណត់ហេតុពិភពលោក ត្រូវបាន
ចុងភៅកាត់បំបែកជាចំនែកៗដើម្បីលក់ជូនភ្ញៀវនៅក្នុងតំបន់ Yonge , Dundas, Toronto ផង
ដែរ ហើយថវិការទាំងប៉ុន្មានដែលបានពីការលក់នំនោះត្រូវបានយកទៅជួយឧបត្ថម្ភដល់ក្រុម
Miracle Network សំរាប់កុមារទាំងអស់ ។
អ្នកជំនួសអោយពិធីទាំងមូលគឺលោក Paul Lethbridge បានថ្លែងដោយក្តីរីករាយទៅកាន់
មហាជនថា បណ្តាអ្នកដែលបានពិសារនំ Cake នេះគឺបានចូលរួមចំណែកដ៏ធំចំពោះមូលនិធិ
ឧបត្ថម្ភផ្នែកសុខាភិបាល និងចូលរួមអភិវឌ្ឍន៍ផ្នែកប្រព័ន្ធអប់រំដល់កុមារ កាណាដា ដើម្បី
ជាផ្នែកមួយក្នុងការអភិវឌ្ឍន៍ពិភពលោកទាំងមូល ។ នេះគឺជាទឹកចិត្តចូលរួមឧបត្ថម្ភដ៏ស្មោះ
ស្ម័គ្រដែលប្រកបដោយមនោសញ្ចេតនា និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ ៕
(ប្រភពពី NEWS.CN)
ដោយ៖ រដ្ឋា