CamNews

សប្បាយក្លាយជាទុក្ខ ខឹងប្ដីប្រាប់ស្រីខារ៉ា អូខេថាជាស្រីស្នេហ៍ រត់ចេញពីបន្ទប់ ប្ដីតាម វ៉ៃបោចសក់

ភ្នំពេញ ៖ ស្ដ្រីម្នាក់ត្រូវបាន ប្ដីនាំចូលច្រៀង ខារ៉ាអូខេផឹក ស៊ីសប្បាយ តែក្រោយមក ដោយសារតែខឹងប្ដី ដែលនិយាយប្រាប់ស្រី ខារ៉ាអូខេថា ខ្លួនជាស្រីស្នេហ៍នោះក៏បានរត់ ចេញពីបន្ទប់ច្រៀង សំដៅទៅផ្ទះក៏ត្រូវ បាន ប្ដីបើកទ្វារបន្ទប់រត់ដេញតាម ហើយក៏មាន ការឈ្លោះប្រកែកគ្នាបន្ដិចបន្ដួច បន្ទាប់មក ប្ដីក៏បានយក ម៉ូតូ ដឹកប្រពន្ធទៅកាន់ផ្ទះម៉ែក្មេក ក៏កើតមានជម្លោះសារជាថ្មី ដោយសារតែ ប្រពន្ធចូលផ្ទះហើយ បិទទ្វារមិនឱ្យប្ដីចូល ។

ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅនេះ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវបេតុង តាមបណ្ដោយ ផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល មូលដ្ឋាន ដែលចុះទៅអន្ដរាគមន៍ពាក់ព័ន្ធ ជម្លោះប្ដីប្រពន្ធរហូត ដល់ប្ដីគំរាមចាក់សាំងដុត ផ្ទះឱ្យស្លាប់មួយពូជខាងលើនេះ បានឱ្យដឹង ថា បុរសជាប្ដីមានឈ្មោះគឹម លី អាុយុ៤៨ ឆ្នាំ មានមុខរបរជាអ្នកបើករថយន្ដនិងមាន ប្រពន្ធឈ្មោះជា វួចលាង អាយុ៣០ឆ្នាំ មាន កូនប្រុសម្នាក់អាយុ៤ឆ្នាំ ដោយពួកគេទាំង ពីរនាក់ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើត ហេតុដែរ ហើយក៏ ជាប្ដីប្រពន្ធយកគ្នាមិនបាន រៀបអាពាហ៍ពិពាហ៍តាមប្រពៃណីនោះទេ ។

ប្រភពបានបន្ដឱ្យដឹងថា នៅមុនពេល កើតហេតុ គឺពួកគេទាំងពីរនាក់ប្ដីប្រពន្ធ រួម ជាមួយមិត្ដភក្ដិបាននាំគ្នា ទៅផឹកស៊ីរហូតដល់ យប់ជ្រៅ ក៏នាំគ្នាចូលច្រៀងខារ៉ាអូខេនៅ តំបន់ចាក់អង្រែនេនាះ ដើម្បីឱ្យសប្បាយ ចិត្ដ្ដ។ ខណៈចូលច្រៀង បុរសជាប្ដីបានហៅ ស្រីខារ៉ាអូខេមកអង្គុយជិតនែបនិត្យ ធ្វើឱ្យ ស្រីខារ៉ាអូខេ ខ្លាចចិត្ដ ព្រោះឃើញបុរសខាង លើនេះនាំស្រីមកជាមួយសង្ស័យជាប្រពន្ធ នោះ ក៏បានសួរទៅបុរសខាង លើថា តើស្ដ្រី ដែលមកជាមួយជានរណាគេ? ខណៈនោះ បុរសខាងលើ ក៏បានឆ្លើយប្រាប់ទៅស្រីខារ៉ា អូខេថា នាងជាស្រីស្នេហ៍របស់ខ្លួន ។ ចម្លើយ នេះបានធ្វើឱ្យប្រពន្ធខឹង ណាមួយឃើញប្ដី នែបនិត្យជា មួយស្រីខារ៉ាអូខេផងនោះ ក៏បាន ដើរចេញពីបន្ទប់ ក្នុងបំណងហៅម៉ូតូជិះទៅ ផ្ទះមុន ។ ពេលឃើញដូច្នេះ បុរសជាប្ដីក៏បាន រត់ចេញពីបន្ទប់ដេញតាមមកទាន់ប្រពន្ធនៅ ខាងក្រៅ ហើយនិយាយគ្នាមួយសន្ទុះក៏យក ម៉ូតូដឹកប្រពន្ធក្នុងបំណងទៅផ្ទះ តែពេលជិះ តាមផ្លូវ ក៏មានការឈ្លោះប្រកែកគ្នា ហើយ បុរសជាប្ដីក៏បាន ឈប់ម៉ូតូវ៉ៃបោចសក់ប្រពន្ធ ទើបដឹកបន្ដដោយមិនបានយកទៅផ្ទះខ្លួនឯង ជួលនោះទេ គឺដឹកយកទៅ កាន់ផ្ទះម្ដាយក្មេក។ ពេលទៅដល់ផ្ទះម្ដាយក្មេកក៏មានការឈ្លោះ ប្រកែកគ្នាម្ដងទៀត  ស្រាប់តែស្ដ្រីជាប្រពន្ធ បានបើកទ្វាររត់ចូលទៅក្នុងផ្ទះម្ដាយបង្កើត របស់ខ្លួនរួចហើយទាញទ្វារបិទមិនឱ្យប្ដីចូល ហើយបុរសជាប្ដី ក៏ទាមទារចូលទៅក្នុងផ្ទះ ដើម្បីយកកូនប្រុសខ្លួនទៅផ្ទះវិញ តែប្រពន្ធ មិនព្រមបើកទ្វារឱ្យ ក៏មានការឈ្លោះ ប្រកែក គ្នា ម្នាក់នៅខាងក្រៅ ម្នាក់នៅខាងក្នុងផ្ទះ ហើយចុងក្រោយប្ដីបានទៅទិញសាំងយកមក គំរាម ចាក់ដុតផ្ទះសម្លាប់មួយពូជធ្វើឱ្យមាន ការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ច ចេញមកអន្ដរាគមន៍នាំ យកមកធ្វើការអប់រំ នាំមកប៉ុស្ដិ៍នគរបាលតែម្ដងទៅ ។

តាមការរៀបរាប់ពីស្ដ្រីជាប្រពន្ធបានឱ្យ ដឹងថា រវាងប្ដីប្រពន្ធគាត់តាំងពីបានគ្នាមក គឺ ប្ដីតែងតែធ្វើបាប ទាំងផ្លូវចិត្ដនិងផ្លូវកាយ ដោយពេលខ្លះដើរស៊ីចាយលេងល្បែងចាញ់ យកម៉ូតូទៅលក់អស់ពីរបី គ្រឿងមកហើយ គឺ គ្មានគិតជួយរកស៊ីមើលប្រពន្ធកូននោះទេ។ លើសពីនេះ រាល់ពេលផឹកស៊ីស្រវឹងម្ដងៗ គឺ តែងតែវាយដំមកលើប្រពន្ធកូន ដោយគ្មាន នរណានិយាយស្ដាប់នោះ ៕

ផ្ដល់សិទ្ធដោយ៖​ដើមអម្ពិល