ភ្នំពេញ៖ ម្ចាស់មេដាយប្រាក់កីឡា SEA Games លើកទី២៧ នៅមីយ៉ាន់ម៉ា កីឡាការិនី ស៊ន ដាវីន និងបងប្អូន ខ្លួនវីនារី ស៊ន សៀវម៉ី ម្ចាស់មេដាយមាស កីឡាអាស៊ី និងកីឡាករតេក្វាន់ដូ ទម្ងន់ធ្ងន់ ស៊ន អេលីត ដែលជាម្ចាស់ក្លឹប Taekwondo Family Club នោះ បានជួបរឿង សប្បាយចិត្តបំផុត និងរឿងរន្ធត់ចិត្ត ដែលមានទុក្ខ យ៉ាងក្រៀមក្រំផងដែរ ក្នុងថ្ងៃជាមួយគ្នា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ម្សិលមិញនេះ ។

រឿងទីមួយ ដែលបានធ្វើឲ្យ គ្រួសារត្រកូល ស៊ន សប្បាយចិត្ត ក្នុងមួយឆ្នាំ មានតែម្ដងនោះ គឺកាលពីថ្ងៃទី០៦ ខែកុម្ភៈ ម្សិលមិញ គឺជាថ្ងៃខួបកំណើត របស់លោកស្រី ស៊ន ដាវីន ភរិយាអ្នកប្រដាល់ជើងខ្លាំង វ៉ន វីវ៉ា ដែលមិនត្រឹមតែ ក្នុងវង្វង់គ្រួសារលោកស្រីប៉ុណ្ណោះទេ ក្នុងនោះអ្នកគាំទ្រវិស័យកីឡា និងនិយមលេង Facebook ជាច្រើន ក៏បានផ្ញើសារជូនពរ កីឡាការិនីតេក្វាន់ដូ ម្ចាស់មេដាយប្រាក់កីឡា SEA Games រូបនេះ ទទួលបានសុខភាពល្អ និងទទួលបានជ័យជំនះ គ្រប់ភារកិច្ចទៀតផង ។

ប៉ុន្ដែអ្វីដែលរន្ធត់ចិត្តបំផុត នឹងបានធ្វើឲ្យកម្មវិធី សប្បាយរីករាយ របស់គ្រួសារត្រកូល ស៊ន ប្រែក្លាយ ទៅជាទុក្ខវិញនោះ គឺក្នុងថ្ងៃជាមួយគ្នានោះ កូនសិស្សតេក្វាន់ដូម្នាក់ នៅក្នុងក្លឹប Taekwondo Family Club ឈ្មោះថា ឡាយ ប៊ុនឆាយ ត្រូវជាកូនសិស្សផ្ទាល់ របស់ជើងខ្លាំងតេក្វាន់ដូ ប្រចាំប្រទេសកម្ពុជាទាំង ៣នាក់បងប្អូន ខាងលើ បានទទួលមរណៈភាព បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ។

បើតាមការឲ្យដឹងពីលោក ស៊ន អេលីត បានបញ្ជាក់ថា ឡាយ ប៊ុនឆាយ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅប្លុកខណ្ឌឬស្សីកែវ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយក៏បាន ស្លាប់បាត់បង់ជីវិត ភ្លាមៗតែម្ដង ។

កីឡាការិនី ស៊ន ដាវីន បានឲ្យដឹងដែរថា ក្រោយទទួលបានដំណឹង ពីការការស្លាប់ របស់យុវជន ឡាយ ប៊ុនឆាយ លោកស្រីរន្ធត់ចិត្ត ជាខ្លាំងសឹងមិនគួរឲ្យជឿ ព្រោះ ប៊ុនឆាយ នៅវ័យក្មេងនៅឡើយ ហើយក៏បានធ្វើឲ្យក្លឹប Taekwondo Family Club និងគ្រួសារ មានទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់សរសរទ្រូង កីឡាតេក្វាន់ដូមួយរូប ដែលមានឆន្ទៈ ជួយជាតិ នាថ្ងៃអនាគតនេះ ។

បងប្អូនត្រកូន ស៊ន ទាំង ៣នាក់ និងសមាជិកក្លឹប Taekwondo Family Club ទាំងអស់ រួមទាំងទស្សនិកជន បានចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសព ហើយក៏សូមឲ្យវិញ្ញាណក្ខន្ធរបស់ ឡាយ ប៊ុនឆាយ បានទៅកាន់ សុគតិភពផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល