(អាមេរិក)៖ យោងតាមសារព័ត៌មាន BBC ដែលចេញផ្សាយនៅមុននេះបន្តិច លោក Rex Tillerson ដែលគ្រប់គ្នាដឹងឮកន្លងមកថា អាចនឹងក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិកនោះ ត្រូវបានលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ប្រកាសផ្ទាល់មាត់ថាយករូបលោកធ្វើរដ្ឋមន្ត្រីការបរទេសថ្មី ក្នុងអាណត្តិកាន់អំណាចរបស់លោកហើយ ខណៈលោក ត្រាំ នឹងស្បថឡើងកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមវែបសាយ BBC ចេញផ្សាយនៅមុននេះបន្តិច នាល្ងាចថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។

នៅសល់តែមួយតំណាក់កាលទៀតប៉ុណ្ណោះ គឺការសម្រេចពីព្រឹទ្ធសភាអាមេរិក នោះលោក Rex នឹងក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិកផ្លូវការតែម្តង។ ជុំវិញបញ្ហានេះសមាជិកសភាមួយចំនួននៃគណបក្សសធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ ផ្ទាល់ក៏បានចេញមុខព្រមានផងដែរជុំវិញមនុស្សដែលលោក ត្រាំ ពេញចិត្តនេះ ព្រោះថាលោក Rex គឺជាមិត្តជិតស្និទ្ធមួយរូបរបស់ប្រធានាធិបតីរុស្ស៊ី។

គួរបញ្ជាក់ថានាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេង ExxonMobil លោក រិច ធីល្លឺសុន (Rex Tillerson) គឺជាមិត្តម្នាក់របស់លោកប្រធានាធិបតីរុស្ស៊ីវ៉្លាឌីមៀ ពូទីន កន្លងមកត្រូវបានគេរំពឹងខ្ពស់ថានឹងអាចក្លាយជារដ្ឋមន្ត្រីការបទេសអាមេរិកថ្មី ក្រោមចំណាប់អារម្មណ៍ជាយូរមកហើយពីលោក ត្រាំ ខណៈដែល អតីតបេក្ខជនប្រធានាធិបតីអាមេរិក នៃគណបក្សសាធារណរដ្ឋ លោក មីត រុំនី (Mitt Romney) បានអះអាងថា លោកមិនមែនជាមនុស្សដែលលោក ដូណាល់ ត្រាំ ត្រូវតែងតំាងជារដ្ឋមន្ត្រីការបរទេសអាមេរិកនោះទេ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី