ព័ត៌មានអន្តរជាតិ ៖ វេលាព្រឹកម៉ោងជិត ១០ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៤ នេះ បើយោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ អោយដឹងថានៅព្រឹកថ្ងៃសុក្រនេះ តុលាការកំពូល របស់ប្រទេសចិន បានសម្រេចកាត់ទោស ប្រហារជីវិត អតីត មហាសេដ្ឋីរ៉ែ ប្រចាំប្រ ទេសលោក Liu Han ។

សេចក្តីរាយការណ៍ ដដែល បញ្ជាក់អោយដឹងថា តុលាការ The Xianning Intermediate People ប្រ ចាំខេត្ត Hubei ភាគកណ្តាលប្រទេសចិន នៅអំឡុងថ្ងៃ សុក្រនេះ ពោល វេលាព្រឹកមិញ ប៉ុន្មានម៉ោង មុននេះបន្តិច បានធ្វើការប្រកាសសាលក្រម សម្រេចកាត់ទោស បេក្ខភាព អតីត មហាសេដ្ឋីរ៉ែ ប្រចាំ ប្រទេសរូបនេះ ក្រោយពីបានរកឃើញថា គាត់ជាអ្នកបង្កើត ក៏ដូចជា មេដឹកនាំ ក្រុមសង្គមងងឹម ម៉ាហ្វៀរ ដែលមានសមាជិត ដល់ទៅ ៣៦ នាក់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ